• 2020-11-17 08:09:00
  • សុខភាព

គួរប្រុងប្រយ័ត្ន ! ទារកហើមពោះ​ដោយសារបៅដោះម្តាយផឹកស្រាថ្នាំ និងថ្នាំបុរាណ ក្រោយសម្រាលកូន

  • 2020-11-17 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពរឹងទទឹងរបស់អ្នកម្ដាយ និងចាស់ៗមួយចំនួន ដែលនៅតែមិនព្រមបើកចិត្ត បើកគំនិតរៀនយល់ដឹង ពីវិទ្យាសាស្ត្រ ហើយនៅតែអនុវត្តវិធីបុរាណដែលនាំអោយប៉ះពាល់ទារកយ៉ាងខ្លាំង ។

អ្នកម្តាយមួយចំនួន ដោយសំអាងថា ហេតុអ្វីចាស់ពីដើមរស់បាន? ហេតុអីកូនគេមិនអី? តែភ្លេចគិតថាអត្រានៃការស្លាប់ចំពោះទារកនិងម្ដាយក្រោយសំរាលពីជំនាន់មុនគឺខ្ពស់ខ្លាំងណាស់ ទើបធ្វើឲ្យអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលចុះអប់រំតាមស្រុកឃុំ ជាពិសេសតាមទីជនបទ។ លំដាប់ទីពីរគឺ ក្មេងកង្វះអាហារូបត្ថម្ភ។

ទារកអាយុ ៨ថ្ងៃ មកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យដោយមូលហេតុហេីមពោះ មានសសៃឈាមរវាម ។ ទារកនេះ បៅធម្មតា តែក្អែលញឹកញាប់បន្ទាប់ពីបៅ មិនមានក្តៅខ្លួននោះទេ ។

ទារកខានជុះពីរថ្ងៃមកហេីយ ពោះក៏ចេះតែធំៗទៅ ។ តាមការសាកសួរ ម្តាយបានផឹកស្រាថ្នាំ ២កែវក្នុងមួយថ្ងៃ​ និងថ្នាំបុរាណដាំផឹកជាថ្នាំសសៃខ្ចីតាំងពីថ្ងៃទារកកេីតមកម្លេះ ។ តាមរយ:ការថតពោះបង្ហាញថា ទារកមានរីកថ្លេីម ចាល់ខ្យល់ និងពោះវៀនរីកធំ មិនមានជំងឺ ឬ ដុំណាមួយក្នុងពោះពីកំណេីតទេ ។ ឈាមបង្ហាញថាមុខងារថ្លេីមប៉ះពាល់ធ្ងន់ធ្ងរ ។

ប្រភព: វេជ្ជ. ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក

មតិយោបល់