• 2020-11-19 06:29:25
  • ជំនឿ

តើឆ្នាំ២០២១ ផ្ទះបែរមុខទៅទិសណា ដែលហេងបំផុត

  • 2020-11-19 06:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះដែលបែរមុខទៅទិសខាងលិចចន្លោះអង្សារ 240-300 គឺទិសលិចចំ ជាទិសធាតុមាស ជាទិសហេង ទិសលាភ ល្អបំផុតសំរាប់ឆ្នាំ2021នេះ។

ដើម្បីរៀបចំអោយមុខផ្ទះមានហុងស៊ុយល្អ មុខផ្ទះត្រូវស្រឡះ មានខ្យល់បរិសុទ្ធបក់ចូលមុខផ្ទះ ហាមមានរបស់ពណ៍ក្រហម ហាមមានដើមឈើបាំងចំមុខទ្វា ហាមតាំងឥវ៉ាន់រញៃរញ៉ៃបាំងមុខទ្វា មុខទ្វាផ្ទះត្រូវតែសំអាតអោយស្អាត កុំអោយមានសំរាម រឺក្លិនឆ្អេះឆ្អាបមុខផ្ទះ ។ ហាមតាំងកូមភ្លើងក្រហម (បែបចិន) មុខផ្ទះដែលបែរទិសខាងលិចដាច់ខាត ។ បើចង់អោយកាន់តែហេង អាចចាប់អំពូលភ្លើងពណ៍លឿងៗនៅមាត់ទ្វាផ្ទះខាងក្រៅសងខាងមាត់ទ្វា រឺ ប្រើកំរាលជូតជើងពណ៍ធាតុដី ។

កន្ទុយផ្ទះនៃផ្ទះបែរមុខទិសខាងលិច កន្ទុយផ្ទះគឺទិសខាងកើត ជាទិសឆុងខ្លាំងប្រចាំឆ្នាំ ហាម ស្វាន ដំ រង្គោះ រង្គើ ជួសជុលផ្ទះ នៅបរិវេនកន្ទុយផ្ទះ ទិសខាងកើត បើមិនដូច្នោះទេ ទោះមុខផ្ទះជាទិសលាភ ក៏លោកអ្នកមិនអាចចាប់លាភបានដែរ ថែមទាំងស៊យទៅវិញបើអ្នកទៅរង្គោះរង្គើរចំទិសឆុង ។

ប្រភព៖ Master Naly Fengshui

មតិយោបល់
អត្ថបទពេញនិយម