• 2020-11-23 02:16:39
  • សុខភាព

អស់បារម្ភ ជាមួយក្លិនមាត់មិនល្អ! វិធីសាស្ត្រ ១០ ចំណុចនេះ អាចជួយបាន

  • 2020-11-23 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាធុំក្លិនមាត់ ជារឿងមួយដែលបានជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានចាត់ទុកមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។ ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗដោយមូលហេតុសុខភាពទូទៅផងដែរ។

ខាងក្រោមនេះជាវិធីសាស្រ្ត ១០ ចំណុចដើម្បីគ្រប់គ្រងក្លិនមាត់ យ៉ាងមានប្រសិទ្ធភាព ៖

  • ១) ព្យាបាលមូលហេតុពិតប្រាកដ (ការធ្វើរោគវិនិច្ឆ័យពីទន្តបណ្ឌិត)

  • ២) ជៀសវាងម្ហូបចំណីដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង.......

  • ៣) ជៀសវាងទម្លាប់ការជក់បារី និងការផឹកស្រា

  • ៤) ញ៉ាំអាហារឲ្យទៀងពេល

  • ៥) ដុសសម្អាតធ្មេញក្រោយបរិភោគរួច

  • ៦) ប្រើខ្សែអំបោះធ្មេញ ទាក់យកចំណីអាហាជាប់ចន្លោះធ្មេញ

  • ៧) ដុសសម្អាតធ្មេញនឹងអណ្ដាតមុនពេលចូលគេង

  • ៨) រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

  • ៩) ប្រសិនបើមានធ្មេញដោះដាក់ សូមដោះចេញនៅពេលយប់ និងត្រាំក្នុងទឹកខ្ពុលមាត់ Chlorhexidine

  • ១០) ណាត់ជួបទន្តបណ្ឌិត ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញលោកអ្នក ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់