• 2020-11-30 01:40:00
  • សុខភាព

ចំណាយ​លុយ​ដល់​រាប់​ពាន់​ដុល្លារ​ថែ​មុខ​ក៏​គ្មាន​ប្រយោជន៍​ប្រសិន​បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ

  • 2020-11-30 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​មិន​តិច​ឡើយ​ដែល​ហ៊ាន​ចំណាយ​លុយ​ច្រើន​សម្រាប់​ទិញ​គ្រឿង​សំអាង​ថ្លៃ​ៗ​មក​ថែ​ស្បែក​មុខ តែ​ពួក​គេ​មិន​ដឹង​ឡើយ​ថា ទម្លាប់​នានា​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​ស្បែក​ពួក​គេ​អាក្រក់​លើស​ដើម​ទោះ​ប្រើ​ផលិតផល​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ។

១. ចូល​គេង​យប់​ៗ

ទម្លាប់​អាក្រក់​មួយ​ដែល​គ្មាន​ផលិតផល​អ្វី​ជួយ​បាន​នោះ​គឺ គេង​មិន​គ្រប់​គ្រាន់ ។ ហើយ​នេះ​ក៏​ជា​ទម្លាប់​របស់​មនុស្ស​សម័យ​ថ្មី​ជា​ច្រើន​ដែរ។ នៅ​ពេល​អ្នក​ចូល​គេង​យប់​ជ្រៅ ភ្នែក​របស់​អ្នក​នឹង​ដក់​ខ្មៅ ស្បែក​ស្ងួត ជ្រួញ និង​ឡើង​មុន។ ប្រសិន​បើ​​ម៉ោង ២-៣​ បាន​ចូល​គេង​គឺ​ផលិតផល​ល្អ​យ៉ាង​ណា​ក៏​លាប​មិន​ចូល​មុខ​ដែរ។

២. យក​ដៃ​ញិច​មុន

បើ​តាម​អ្នក​ជំនាញ​ស្បែក​មុខ គឺ​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ដៃ​ញិច​មុន​នោះ​ឡើយ ដោយ​ក្រៅ​ពី​បន្សល់​នូវ​ស្នាម ការ​ញិច​បែប​នេះ​ក៏​ធ្វើ​ឲ្យ​មុន​រាល​ដាល​កាន់​តែ​ច្រើន​ជាង​មុន​ផង​ដែរ។ ដូច​នេះ​ហើយ បើ​ចង់​ញិច​ត្រូវ​ទៅ​គ្លីនិក​ដែល​មាន​ឧបករណ៍ និង​ជំនាញ​ច្បាស់​លាស់។

៣. ញ៉ាំ​របស់​ផ្អែម​ច្រើន

តែ​ទឹក​ដោះ​គោ នំ ស្ករ ទឹក​ក្រូច ទឹក​ប៉ូវ​កម្លាំង សុទ្ធ​តែ​ជា​ពពួក​អាហារ​ដែល​សម្លាប់​ស្បែក​មុខ​របស់​អ្នក​ទាំង​អស់។ ការ​ញ៉ាំ​ផ្អែម​ជ្រុល​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​មុន​អាយុ និង​ជ្រួញ​លឿន​បំផុត។ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ អ្នក​គួរ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ផ្អែម​ឲ្យ​បាន​តិច​បំផុត។

៤. លុប​មុខ​ជាមួយ​ទឹក​ក្ដៅ

មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​លុប​មុខ​ជាមួយ​ទឹក​ក្ដៅ ព្រោះ​គិត​ថា​វា​ជួយ​សម្អាត​បាន​ស្អាត​ជាង។ តែ​ការ​លាង​ដោយ​ទឹក​ក្ដៅ​នេះ​ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស្ងួត បាត់​ជាតិ​ប្រេង​ធម្មជាតិ។ លាង​ទឹក​ក្ដៅ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​ស្បែក​ក្រហម និង​រីក​រន្ធ​រោម​ញើស។

៥. អោន​ក្បាល​ចុច​ទូរសព្ទ

ទូរសព្ទ​ឆ្លាត​វៃ​បាន​យក​ពេល​វេលា​ជា​ច្រើន​ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប​នា​ពេល​បច្ចុប្បន្ន។ នៅ​ពេល​អោន​ចុច​ទូរសព្ទ​យូរ ក​របស់​អ្នក​នឹង​ជ្រួញ និង​ដុះ​បឿ​ក។ ការ​មើល​អេក្រង់​ទូរសព្ទ​យូរ​នឹង​ធ្វើ​ឲ្យ​​មុខ​ឆាប់​ជ្រួញ​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម