• 2020-12-03 09:56:00
  • សុខភាព

ត្រឹមរយៈពេលខ្លី ដោយតិចនិកជួសជុលស្បែកពីខ្មៅខ្លោច ទៅជាស្អាតភ្លឺថ្លា

  • 2020-12-03 09:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​មនុស្ស​ស្រី​ដែល​​រង​កម្តៅ​ខ្លាំង ​រហូត​ប្រែ​ស្បែក​ទៅ​ជា​រលាក ​ខ្មៅ​ស្រអាប់​មិន​ស្អាត ​ដោយ​សារ​ពន្លឺ​ថ្ងៃ ​ប្រិយ​មិត្ត​អាច​សាក​ល្បង​​​គន្លឹះ​​ខាង​ក្រោម​បាន។

​១. ​លាប​ប្រេង​ដូង​មុន​ចូល​គេង

​ប្រេង​ដូង ​មាន​​គុណ​សម្បត្តិ​​ជួយ​ដោះ​ស្រាយ​បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺ​ថ្ងៃ​បាន​យ៉ាង​ល្អ។ ​ដូច្នេះ​ហើយ ​ស្បែក​ដែល​​ត្រូវ​ដុត​កម្លោច​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​​រហូត​ខ្លោច​កន្លង​មក ​ត្រូវ​បាន​គេ​​ណែ​នាំ​ឲ្យ​​លាប​ប្រេង​ដូង​ស្តើង​ៗ លើ​ដៃ ​ជើង​ ឬ​ក៏​លើ​មុខ​មុន​ពេល​ចូល​គេង។ ​វិធី​នេះ ​នឹង​ជួយ​​ចិញ្ចឹម​កោសិកា​ស្បែក​ឲ្យ​ស្រស់​ស្អាត​​បាន​។

២. ​ចៀស​វាង​ត្រូវ​ពន្លឺ​ថ្ងៃ​

​ស្បែក​នឹង​​ត្រូវ​បំផ្លាញ​យ៉ាង​ពិត​ប្រាកដ ដោយសារ​ពន្លឺ​ថ្ងៃ។ ​ដូច្នេះ ​​អ្នក​មិន​គួរ​ដើរ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក​ទេ ពិសេស​ត្រូវ​ចៀសវាង​ម៉ោង​នៅ​ចន្លោះ ១០​ព្រឹក - ​៥​ល្ងាច ​។ ​អ្នក​ត្រូវ​ពាក់​​អាវ​ឲ្យ​​វែង​ៗ ​ឬ​បាំង​ឆ័ត្រ ​ឬ​ពាក់​មួក​ក៏​បាន។

៣. ​​លាប​ឡេ

ចំណុច​នេះ គឺ​ពិសេស​ណាស់​សម្រាប់​មនុស្ស​ស្រី។ ​នៅ​ពេល​ស្បែក​បាន​រង​កម្តៅ​ខ្លាំង​ពី​ព្រះ​អាទិត្យ​ហើយ ​អ្នក​ត្រូវ​ប្រញាប់​​កែ​ខៃ​ឲ្យ​បាន​ទាន់​ពេល​វេលា។ ​ជា​ការ​ល្អ ​ត្រូវ​លាប​ឡេ​ដែល​មាន​សារធាតុ​វីតាមីន E ​និង​ត្រូវ​តែ​ជា​ប្រភេទ​ឡេ​ជួយ​​ស្បែក​​ឲ្យ​ទន់។ ​ដាច់​​ខាត​មិន​ត្រូវ​ប្រើ​ឡេ​ធ្វើ​ឲ្យ​ស​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​កាន់​តែ​ខ្មៅ​​ជា​ង​មុន​លើស​ដើម ក្នុង​ករណី​នេះ​។

៤. ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​មុន​ចាក​ចេញ​ពី​ផ្ទះ

​អំ​ឡុង​ពេល​កំពុង​ជួស​ជុល​ស្បែក​ឲ្យ​ប្រែ​មក​ជា​ភ្លឺ​ថ្លា ​​មិន​ខ្មៅ​ស្រអាប់​ទៀត ​អ្វី​ដែល​អ្នក​ត្រូវ​គិត​គូ​ គឺ​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​​ដែល​មាន SPF ​កម្រិត​ខ្ពស់ ​និង PA ++++ ​ដើម្បី​ការពារ​ស្បែក​​ចៀស​ផុត​ពី​ការ​ដុត​កម្លោច ​និង​ដើម្បី​ជា​របាំង​ជួយ​ស្បែក​​ផង​ដែរ។

៥. ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​នេះ​គឺ​ជា​​តិច​និក​ចុង​ក្រោយ​ដ៏​សាមញ្ញ ​មិន​ស្មុគ​ស្មាញ ​គឺ​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ​​ទឹក​នឹង​ជួយ​រក្សា​​ស្បែក​របស់​អ្នក​ឲ្យ​ទន់​ជាង​មុន ​មាន​សំណើម​​ជាង​មុន ព្រម​ទាំង​ជួយ​ជុស​ជុល​ស្បែក​ដែល​កំពុង​ខ្មៅ​ស្រអាប់​ឲ្យ​មាន​ពន្លឺ​ចែង​ចាំង ​និង​ភ្លឺ​ថ្លា​​ជាង​មុន​។ ​​ហេតុ​នេះ ​អ្នក​គួរ​ផឹក​ទឹក​យ់ា​ង​ហោច​ឲ្យ​បាន ៨ -​១០ ​កែវ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ស្បែក​មាន​សុខភាព​ល្អ​បំ​ផុត​៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម