• 2020-12-04 07:22:00
  • សុខភាព

វិធីជួយធ្វើឲ្យបាត់ហៀរសំបោរ ដោយមិនបាច់ប្រើថ្នាំ

  • 2020-12-04 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថារដូវណាទេអ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលងាយនឹងឆ្លងជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។ អាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយនឹងការហៀរសំបោរ ឬកណ្តាស់រហូត វាប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ណាស់នៅពេលវាហៀរមិនឈប់ឈរពេញមួយថ្ងៃ។ ជាទូទៅអ្នកតែងតែទៅឱសថស្ថានដើម្បីទិញថ្នាំបំបាត់អាការៈទាំងនោះ។ ប៉ុន្តែអ្នកគួរតែសាកវិធីសាស្រ្តធម្មជាតិជាមុនសិន ពីព្រោះមិនដែលមានថ្នាំណាព្យាបាលជំងឺផ្តាសាយនោះទេ។

មុនពេលឈានដល់ការទិញថ្នាំ គួរតែសាកល្បងប្រើឱសថធម្មជាតិជាមុនសិន ភាគច្រើននៃរបស់ទាំងនោះ ជារបស់ដែលអ្នកមាននៅក្នុងផ្ទះរបស់អ្នករួចទៅហើយ។ សាកវិធីទាំង ៥ យ៉ាងនេះវាអាចជួយបាន៖

១. ផឹកទឹកឬភេសជ្ជៈក្តៅៗ (ដាំទឹកខ្ញីផឹកគឺមានប្រសិទ្ធភាពជាងគេបំផុត)

២. ងូតទឹកក្តៅឧណ្ឌៗជាប្រចាំ និងស្លៀកពាក់ឲ្យបានកក់ក្តៅ

៣. ញុំាអាហារដែលចំអិនបានល្អ (ជៀសវាងបន្លែឆៅខណៈពេលមានជំងឺផ្តាសាយ)

៤. ញុំាវីតាមីនឲ្យបានច្រើន

៥. គួរញើសសំបោរចោលជាប្រចាំបើវានូវតែហៀរ (ស្ព្រាយបាញ់ច្រមុះគឺល្អជាងការជូតវាស)

ឱសថធម្មជាតិទាំងនេះត្រូវបានគេប្រើតាំងពីដូនតាមកម្ល៉េះ ដើម្បីបំបាត់រោគសញ្ញាទាក់ទងនឹងជំងឺផ្តាសាយ។ ប្រសិនបើអ្នកមានជំងឺហឺតឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតអ្នកគួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុនសិន មុនពេលសាកល្បងប្រើថ្នាំព្យាបាលតាមផ្ទះ ឬទិញ​​ថ្នាំ​តាម​ឱសថ​ដ្ឋានដោយខ្លួនឯង។ ប្រសិនបើអ្នកសម្គាល់ឃើញថារោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យ៉ឺនអ្នកគួរតែស្វែងរកការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ឱសថធម្មជាតិអាចជាចម្លើយក្នុងការការពារជំងឺ ឬយ៉ាងហោចណាស់បន្ថយរោគសញ្ញារបស់អ្នកបាន។ អ្នកអាចមានអារម្មណ៍ធូរស្រាលដោយមិនចាំបាច់ចំណាយប្រាក់លើការព្យាបាល៕

រូបភាព៖ Pixabay

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

មតិយោបល់