• 2020-12-11 11:30:00
  • សុខភាព

ចង់សម្រកខ្លាញ់តែខ្ជិល មិត្តនារីអាចសាកល្បងវិធីខាងក្រោមនេះបាន

  • 2020-12-11 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលអ្នកសង្កេតថាអ្នកដូចជាឡើងគីឡូ តែអ្នកខ្ជិលមិនចង់ទៅធ្វើលំហាត់ប្រាណ។ តាមពិតទៅក្នុងការរស់នៅប្រចាំថ្ងៃអ្នកអាចអនុវត្តវិធីសាស្រ្តទាំងនេះបាន ហើយងាយស្រួលទៀតគ្រាន់តែទាមទារភាពអំណត់បន្តិច។

១. ដាក់អាហារដែលមានអត្ថប្រយោជន៍នៅកន្លែងដែលស្រួលយក

អ្នកគួរតែប្រមូលរបស់របរឬចំណីដែលចូលចិត្តខ្លាំងដាក់អោយឆ្ងាយពីដៃ ឬអ្នកអាចដាក់ទុកក្នុងកេសហើយបិទវាអោយជិត មិនត្រូវដាក់ក្នុងបន្ទប់គេងនិងចង្ក្រានបាយនោះទេ។ អ្នកផ្លាស់ប្តូរដោយដាក់អាហារដែលល្អសម្រាប់សុខភាពអ្នក ជាពិសេសផ្លែឈើ។

២. ឧស្សាហ៍ផឹកទឹក

នៅពេលដែលអ្នកឃ្លាន អ្នកគិតថាប្រហែលមកពីមិនបានញ៉ាំអ្វីសោះ ដូច្នេះវាជម្រុញអោយអ្នកចេះតែចង់ញ៉ាំនេះញ៉ាំនោះ។ តែធាតុពិតនៅក្នុងខ្លួនប្រាណក៏ត្រូវការជាតិទឹកច្រើនដែរ។ កុំគិតថាអោយតែឃ្លានគឺត្រូវតែញ៉ាំចំណីអ្នកគួរតែសាកទទួលទានទឹកអោយបានច្រើនប្រសើរជាង ហើយក៏មិនធ្វើអោយអ្នកឡើងគីឡូដែរ។

៣. ពេលវេលាញ៉ាំចំណីជាក់លាក់

អ្នកគួរតែមានគម្រោងមួយដែលកំណត់ពេលវេលាសម្រាប់ញ៉ាំចំណី ដូច្នេះអ្នកនឹងមិនងាយសុខៗឃ្លាន វារំខានដល់អ្នកណាស់។ នៅពេលដែលអ្នកមានពេលជាក់លាក់ អ្នកអាចសម្របខ្លួនតាមវាបានហើយក៏ត្រូវបរិភោគក្នុងបរិមាណមួយដែលល្មមដែរ មិនមែនសរុបគុណនឹង២ទេ។

៤. ពេលវេលាសម្រាក

តើអ្នកធ្លាប់មានអារម្មណ៍ថាឃ្លានផងនិងអស់កម្លាំងផងដែរឬទេ? អ្នកខ្លះគាត់គិតថាប្រហែលមិនបានញ៉ាំអី ទើបសម្រេចចិត្តរកចំណីញ៉ាំអោយរួចមួយពេល តែការពិតគីថាអ្នកមិនបានទទួលដំណេកបានគ្រប់គ្រាន់។ ការសម្រាកគឺសំខាន់ណាស់ បើសិនជាអ្នកបានគេងហើយអ្នកនឹងមិនមានអារម្មណ៍ថាឃ្លានដូចពេលមុនទៀតទេ។

រូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថប្រយោជន៍របស់ផ្លែត្រប់ដែលវាមិនត្រឹមតែមានកូឡេស្តេរ៉ូលទាបមួយមុខនោះទេ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់
អត្ថបទពេញនិយម