• 2020-12-16 06:30:00
  • សុខភាព

មូលហេតុ ៤ នេះហើយដែលធ្វើឲ្យសក់អ្នកជ្រុះឥតល្ហែ

  • 2020-12-16 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សស្រីភាគច្រើនជួបប្រទះនឹងបញ្ហាសក់ជ្រុះជាប្រចំាមិនថាសក់ជ្រុះតិចឬច្រើននោះទេ។ មានកត្តាមួយចំនួនដែលបណ្តាលឲ្យសក់របស់អ្នកជ្រុះវាអាចទាក់ទងនឹងកត្តាខាងក្រៅនិងខាងក្នុង។ ហេតុដូចនេះ តើមូលហេតុអ្វីដែលបណ្តាលឲ្យអ្នកមានបញ្ហាសក់ជ្រុះមិនឈប់ឈរ?

១. ការជះឥទ្ធិពលពីអរម៉ូន

ភាគច្រើនដែលមិត្តនារីជួបប្រទះញឹកជាងគេការជះឥទ្ធិពលពីអរម៉ូន។ ជាក់ស្តែងដូចជាការសម្រាលទារក ឬ ការអស់រដូវជាដើម។ ក្រៅពីនេះ វាអាចបណ្តាលមកពីការប្រើប្រាស់ថ្នំាផ្សេងៗដែលងាយប៉ះពាល់ដល់រាងកាយហើយបណ្តាលឲ្យមានសក់ជ្រុះ។

២. ភាពតានតឹង

ការតានតឹងផ្នែកចិត្តសាស្ត្រនិងសរីរវិទ្យាក៏អាចជះឥទ្ធិពលឲ្យអ្នកមានបញ្ហាសក់ជ្រុងផងដែរ។ ការតានតឹងដែលបណ្តាលមកពីការធ្វើការវះកាត់ ការរងរបួសធ្ងន់ធ្ងរ ឬជំងឺធ្ងន់ធ្ងរជាដើម ដែលវាជម្រុញឲ្យរាងកាយអ្នកបញ្ចេញនៅភាពតានតឹងកាន់តែខ្លំាង។ ដូចនេះ មិនថាអ្នកមានភាពស្មុគស្មាញប៉ុណ្ណានោះទេ អ្នកគប្បីស្វែងរកវិធីរំសាយទុក្ខឲ្យបានល្អ។

៣. កង្វះអាហារូបត្ថម្ភ

អ្នកប្រហែលជាមិនដឹងទេថាកង្វះជាតិដែកនិងជាតិស័ង្កសីក៏ជាមូលហេតុបង្កឲ្យសក់ជ្រុះដែរ។ ក្រៅពីនេះនៅមានសារធាតុចិញ្ចឹមមួយចំនួនទៀតដូចជា វីតាមីន D, វីតាមីន B-12 វីតាមីន C វីតាមីន D និង ខ្លាញ់។ ដូចនេះហើយ អ្នកគប្បីទទួលទានបន្លែ ផ្លែឈើ សាច់ និងទឹកដោះគោឲ្យបានគ្រប់គ្រាន់។

៤. ប្រព័ន្ធសុំាមិនដំណើរការល្អ

ប្រសិនបើអ្នកមានជំងឺដែលអាចប្រឆំាងនឹងដំណើរការប្រព័ន្ធសុំា អ្នកគប្បីស្វែងរកការព្យាបាលជាបន្ទាន់។ កាលណារាងកាយអ្នកត្រូវបានវាយលុកដោយជំងឺផ្សេងៗ វានឹងជះឥទ្ធិពលនៃការជ្រុះសក់របស់អ្នកជាក់ជាមិនខាន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់សម្រកខ្លាញ់តែខ្ជិល មិត្តនារីអាចសាកល្បងវិធីខាងក្រោមនេះបាន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់
អត្ថបទពេញនិយម