• 2020-12-19 02:30:00
  • សុខភាព

អត្ថប្រយោជន៍នៃការញ៉ាំពោត ១ផ្លែជាប្រចាំ ជួយឱ្យស្ត្រីមានអាយុវែង សម្រស់ស្អាត សាច់ក៏ចាំ

  • 2020-12-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែពោតមានផ្ទុកជាតិខ្លាញ់សរសៃ និងសារធាតុចិញ្ចឹមជាច្រើន មានប្រយោជន៍ល្អសម្រាប់សុខភាពមនុស្សយើង ពិសេសស្ត្រី ដែលអាចជួយឲ្យមានអាយុវែង និងសម្រស់ក្មេងជាងវ័យជារៀងរហូត។

ថ្ងៃនេះកញ្ញា សូមជូនអាថ៌កំបាំងសម្រស់ និងអត្ថប្រយោជន៍ខ្លីៗ នៃផ្លែពោតដល់មិត្តៗនារីដូចខាងក្រោម៖

១. ពេលវេលាល្អបំផុតដើម្បីញ៉ាំពោត

ផ្លែពោតមានផ្ទុកជាតិខ្លាញ់សរសៃ មីញ៉ូម ម៉ាញ៉េស្យូម កាល់ស្យូម និងជាតិដែក។ បើតាមអ្នកជំនាញសុខភាពបាននិយាយថា៖ ប្រសិនបើអ្នក បរិភោគពោត អ្នកគួរតែញ៉ាំនៅពេលព្រឹក ពីព្រោះនៅពេលនេះ ក្រពះរបស់មនុស្សពិតជាមិនទាន់មានសកម្មភាពអ្វីនៅឡើយទេ។ ហើយនៅពេលនេះ ដោយសារតែការប្រមូលផ្តុំអាស៊ីតខ្ពស់ នៅក្នុងខ្លួនវានឹងធ្វើឱ្យសកម្មភាព នៃបំពង់រំលាយអាហារ របស់អ្នកដំណើរការបានល្អប្រសើរ។ ពិសេសគួរជ្រើសរើសទទួលទាន១ផ្លែពោត ក្នុង១ថ្ងៃ ថែមទាំងជួយសម្រស់ឲ្យក្មេងជាងវ័យផងដែរ។

២. អត្ថប្រយោជន៍នៃពោតសម្រាប់សុខភាពមនុស្ស និង ការប្រឆាំងនិងជំងឺ

  • ការការពារជំងឺបេះដូង៖ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បង្ហាញថា៖ ពោតគឺជាអាហារដែលសំបូរទៅដោយជាតិហ្វូឡាត ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាស៊ីដអាមីណូនៅក្នុងសរសៃឈាម ដើម្បីការពារសរសៃឈាមក្នុងបេះដូង និងសម្រួលសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។

ការការពារជំងឺមហារីក៖ ក្នុងផ្លែពោតនីមួយៗ មានផ្ទុកសារធាតុមួយហៅថា beta cryptoxanthin ដែលជា carotenoid ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺមហារីកនានា ពិសេសជំងឺមហារីកសុដន់បានយ៉ាងល្អ និងមានមុខងារប្រឆាំងជំងឺមហារីកជាច្រើនទៀតផងដែរ។

  • បង្កើនការចងចាំ ៖ នៅក្នុងពោតផ្អែមនីមួយៗមានផ្ទុកនូវ Thiamin និងវីតាមីន B1 ច្រើន ហើយមានសារធាតុចិញ្ចឹម ២យ៉ាង ដែលជួយបង្កើនកម្លាំង ការចងចាំ កាត់បន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺវង្វេងវង្វាន់ចំពោះមនុស្សចាស់យ៉ាងខ្លាំង។

  • ការពារភាពស្លេកស្លាំង ៖ សារធាតុចិញ្ចឹមរបស់ពោតមានផ្ទុកជាតិដែកច្រើន ជាតិសារធាតុរ៉ែ ដែលចាំបាច់សម្រាប់ការបង្កើតកោសិកាឈាមក្រហម អាចជួយអ្នកការពារភាពស្លកសាំងខ្វះឈាមបានយ៉ាងល្អ។

  • ជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ ៖ នៅក្នុងពោតមានផ្ទុកសារធាតុគីមី phytochemicals phenolic ដែលមាននៅក្នុងពោត នឹងអាចការពារអ្នកពីជំងឺលើសឈាមយ៉ាងមានប្រសិទ្ធភាពផងដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម