• 2020-12-23 08:30:00
  • សុខភាព

ប្រើវិធីសម្រកជាច្រើននៅតែមិនស្រកអាចមកពីទម្លាប់ទាំង ៥ យ៉ាងដែលធ្វើអោយអ្នកឡើងគីឡូ

  • 2020-12-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនតែងប្រឹងហាត់ប្រាណ តមអាហារ​​ជាច្រើនដើម្បីសម្រកគីឡូ។ ចំពោះអ្នកកំពុងតែសម្រកទម្ងន់ ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាពនោះទេ ដោយសារតែកត្តាមួយចំនួនអ្នកមិនដែលយកចិត្តទុកដាក់ដូចជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកជាដើម។ ហេតុដូចនេះ ចូរអ្នកមកដឹងពីទម្លាប់ទំាងនេះរួមមាន៖

១. គេងច្រើនម៉ោង

រៀងរាល់ថ្ងៃអ្នកចំណាយពេលប្រហែល១០ម៉ោងនៅលើគ្រែរបស់អ្នក តែវាមិនល្អសម្រាប់សុខភាពរបស់អ្នកទេ។ ជាធម្មតាអ្នកអាចគេងត្រឹមតែ ៧ទៅ៩ម៉ោង បានហើយដើម្បីកុំអោយឡើងគីឡូ។

រូបភាព៖ Pinterest

២. ភ្ញាក់ពីព្រលឹម

នៅពេលដែលអ្នកក្រោកពីព្រលឹម អ្នកនឹងទទួលនូវពន្លឺព្រះអាទិត្យ ដែលការស្រាវជ្រាវបានបង្ហាញថា ត្រឹមតែ២០ទៅ៣០នាទីដែលអ្នកស្រូបពន្លឺព្រះអាទិត្យក៏អាចធ្វើអោយអ្នកឡើងគីឡូផងដែរ។

រឿង ៥ យ៉ាងនឹងកើតឡើងលើរាងកាយអ្នក ប្រសិនបើអ្នកចូលគេងម៉ោង១០យប់

៣. មិនបានរៀបចំគ្រែរបស់អ្នក

អ្នកដែលមានទម្លាប់រៀបចំបន្ទប់គេង គឺកាត់បន្ថយកូឡេស្តេរ៉ូលនៅក្នុងខ្លួនប្រាណ។ ចំណែកអ្នកដែលមិនដែលមានទម្លាប់ល្អក្នុងការរៀបចំកន្លែងគេង គឺជាក់ស្តែងកំពុងតែធ្វើអោយឡើងគីឡូស្រឺតៗ។

រូបភាព៖ Pinterest

៤. អ្នកភ្លេចថ្លឹងគីឡូ

រៀងរាល់ព្រឹកអ្នកអាចធ្វើការថ្លឹងគីឡូ ថាតើថ្ងៃហ្នឹងគីឡូអ្នកឡើងឬក៏ស្រក់បានខ្លះ ដូច្នេះអ្នកអាចប្រុងប្រយ័ត្នរាល់អាហារដែលអ្នកបរិភោគដើម្បីរក្សាតុល្យភាពទម្ងន់។

រូបភាព៖ bridgetjonessdiary

៥. ញ៉ាំអាហារពេលព្រឹកតិចពេក

អ្នកគួរប្តូរទម្លាប់ញ៉ាំអាហារពេលព្រឹកតិចពេកនាពេលព្រឹក ព្រោះដោយសារសារពាង្គកាយត្រូវការអាហារបំប៉នគ្រប់គ្រាន់ ហើយអ្នកអាចរក្សាតុល្យភាពអាហារកុំអោយញ៉ាំច្រើនពេកពេលថ្ងៃឬពេលយប់៕

រូបភាព៖ pexels

អាហារ ៦ ប្រភេទជនជាតិជប៉ុនណែនំាឲ្យបរិភោគក្នុងការកាត់បន្ថយភាពតានតឹង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

មតិយោបល់
អត្ថបទពេញនិយម