• 2021-01-15 07:38:11
  • សុខភាព

៨ចំណុចសាមញ្ញៗ របស់ឧកញ៉ាបណ្ឌិតគួចម៉េងលី ក្នុងការថែរក្សាផ្ទៃមុខនិងស្បែក ឲ្យស្រស់ស្អាត

  • 2021-01-15 07:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ាបណ្ឌិតគួចម៉េងលី បានបង្ហាញពីវិធីសាមញ្ញៗចំនួន៨ចំណុច ក្នុងការថែរក្សាផ្ទៃមុខនិងស្បែក ឲ្យស្រស់ស្អាត ភ្លឺរលោង និងក្មេងជាងវ័យ ដែលក្នុងនោះ លោកបានលើកយក វិធីសាមញ្ញៗនិងមានប្រសិទ្ធភាព ៨ចំណុចទាំងនេះ រួមមាន ៖

ទី១ ពិសាទឹកបរិសុទ្ធឬទឹកស្អាតឱ្យបាន៨ទៅ១៥កែវក្នុងមួយថ្ងៃ។

ទី២ ពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃឬមិនត្រូវកម្ដៅថ្ងៃក៏ដោយចុះ នៅពេលត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ យើងត្រូវរង់ចាំយ៉ាងហោចណាស់១០ទៅ១៥នាទីសិន សឹមលុបលាងមុខ។

ទី៣ កុំយកម្រាមដៃទៅប៉ះឬអង្អែលផ្ទៃមុខ ញេចឬឆ្កឹះមុនលេង ព្រោះវាធ្វើឱ្យមេរោគដែលជាប់ដៃយើងចូលក្នុងរន្ធស្បែកមុខ ជាហេតុធ្វើឱ្យមុខយើងដំបៅលើសដើម កើតមុនលើសដើម។

ទី៤ ត្រូវលុបមុខជាមួយទឹកធម្មតា(ទឹករ៉ូប៊ីណេ)ឱ្យបានញឹកញាប់ ហោចណាស់ត្រូវលុបមុខឱ្យបាន៤ដងក្នុងមួយថ្ងៃ ហើយយកកន្សែងស្អាតមក​ជូតផ្ទៃមុខថ្នមៗ។

ទី៥ មុនពេលចូលគេងត្រូវលុបមុខនិងកក់សក់ជារៀងរាល់ថ្ងៃ។ ការកក់សក់រាល់ថ្ងៃធ្វើឱ្យស្បែកក្បាលស្រឡះ សក់ចាស់ជ្រុះ សក់ថ្មីឆាប់ដុះ កោសិកាចាស់ជ្រុះ កោសិកាថ្មីដុះឡើងវិញ និងធ្វើឱ្យស្បែកក្បាលគ្មានខ្លាញ់ គ្មានមេរោគ គ្មានធូលី ធ្វើឱ្យស្បែកក្បាលនិងផ្ទៃមុខយើងស្រស់ស្អាត។

ទី៦ បោកគក់ស្រោមខ្នើយ។ នុងមួយសប្ដាហ៍ត្រូវបោកគក់ ឬប្ដូរស្រោមខ្នើយ​ឱ្យបាន១ដងយ៉ាងតិច ហើយត្រូវហាលស្រោមខ្នើយទាំងនោះឱ្យត្រូវកម្ដៅថ្ងៃ ដើម្បីឱ្យវាងាប់មេរោគអស់។

ទី៧ កាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ ហឹរ ជូរ ចត់ ខ្លោច ខ្វះអនាម័យ និងប្រើគ្រឿងគ្រៅច្រើន ដ្បិតអីអាហារទាំងអស់ហ្នឹងសុទ្ធតែ​អាឡែកហ្ស៊ីជាមួយស្បែកមុខរបស់យើង។

ទី៨ កុំលាបឡេ ឬម្សៅផ្ដេសផ្ដាស។ ឡេ និងម្សៅ គឺជាផលិតផលដែលមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យស្បែករបស់យើងអាឡែកហ្ស៊ី រមាស់ ហើម ឡើងក្រហម និងដំបៅជាដើម។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី