• 2021-01-27 09:56:55
  • ជំនឿ

សម័យកាលកូវីដ១៩ អ្នកចូលរួម ក្នុងពិធីបុណ្យមាឃបូជា ត្រូវធ្វើតាមការណែនាំ​ទាំង​នេះ

  • 2021-01-27 09:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សហការជាមួយក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន សាលារាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ចាត់តាំងរៀបចំពិធីបុណ្យមាឃបូជាជាផ្លូវការនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង) ក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃ២៨-២៩ ខែមករា​ ឆ្នាំ២០២១។

ក្នុងនោះដែរ ក៏ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានបង្ការការពារជំងឺឆ្លង​កូវីដ​-19 (Covid-19)គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃនិងអាកុល រក្សាគម្លាតសុវត្តិភាពប្រវែងយ៉ាងតិចមួយម៉ែត្រប៉ែតសិប (១,៨០ម)៕

សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែប្រារព្វជារៀងរាល់ឆ្នាំ ។ បុណ្យនេះធ្វើឡើង ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៍មីខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស់ដាក់ព្រះជន្មាយុសង្ខារ ។​ ហើយជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្វពិធីបុណ្យនេះនៅគ្រប់វត្តអារាមទូទាំងប្រទេស ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់