• 2021-02-02 07:28:17
  • សុខភាព

តោះ ធ្វើតេស្តសាកមើលថា អ្នកមានជំងឺ ថប់បារម្ភ ឬអត់?

  • 2021-02-02 07:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺថប់បារម្ភ ជាជំងឺដែលឧស្សាហ៍ជួបប្រទះ ហើយព្យាបាលបាន តែបើទុកមិនព្រមព្យាបាលនឹងបង្កជាផលវិបាកធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។ ឥលូវយើងមកតេស្តសាកល្បង ថាតើយើងមានជំងឺចប់អារម្មណ៌ដែរឬទេ?

  • ១. តើអ្នកកំពុងតែមានអារម្មណ៌ធុញថប់ ព្រួយបារម្ភ ឬភ័យខ្លាចចំពោះរឿងអ្វីមួយដែលមិនទាន់កើតឡើងដែរឬទេ?

  • ២. តើអ្នកមានអាការៈញ័រទ្រូង ញ័រដៃ អួលដើមក បែកញើស អស់កម្លាំង តឹងក្បាល តឹងកញ្ចឹងក ចុករោយសាច់ដុំ ស្ងួតមាត់ ខេះតែចង់បត់ជើង និងមានអារម្មណ៌មិនស្រួលនៅក្នុងខ្លួនដែរឬទេ?

ឆ្លើយសំណួរខាងលើ ប្រសិនបើចម្លើយរបស់អ្នកមាននូវចំនុចណាមួយ សូមស្វែករកការព្យាបាលជាបន្ទាន់ នៅតាមមន្ទីពេទ្យ ដែលមានផ្តល់សេវាថែទាំផ្លូវចិត្ត។ ចំពោះការព្យាបាលជំងឺផ្លូវចិត្ត គឺត្រូវបានចែកចេញជាប្រភេទ នោះគឺ ជំងឺថប់បារម្ភបែបសង្គម ព្យាបាលដោយប្រឹក្សា, ជីវសាស្ត្រ ប្រើថ្នាំប្រឆាំងបញ្ហាថប់អារម្មណ៌, ចិត្តសាស្រ្ត ធ្វើការអប់រំផ្លូវចិត្ត។

ជំងឺថប់បារម្ភច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬ សឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចទៅជាឧស្សាហ៍ធ្វើទុក្ខក្នុងខ្លួន ទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា និងគ្រឿងញៀន ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត ៕

ប្រភព ៖ មន្តីពេទ្យកាល់ម៉ែត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី