• 2021-02-12 03:46:25
  • ជំនឿ

សុខ​ៗ​ស្រាប់​តែ​ញាក់​ ៣ កន្លែង​ហ្នឹង​លើ​រាង​កាយ​ គឺ​មាន​លាភ​ហើយ!

  • 2021-02-12 03:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​ប្រិយមិត្ត​អង្គុយ​សុខ​ៗ​ស្រាប់​តែ​ញាក់ ៣ កន្លែង​នេះ​លើ​រាង​កាយ​​ គឺ​មាន​ន័យ​ថា​ មាន​លាភ​ហើយ​ នេះ​បើ​យោង​តាម​ការ​​ព្យាករណ៍​សាស្ត្រ​​ ដែល​ចង​ក្រង​ដោយ​ លោក នួន​ ប៊ុត។

១. ផ្នែក​ក្បាល

  • ញាក់​ត្របក​ភ្នែក​ស្ដាំ​ខាង​លើ នឹង​មាន​លាភ​

  • ញាក់​ត្របក​ភ្នែក​ខាង​ឆ្វេង នឹង​មាន​មនុស្ស​មក​រក

  • ញាក់​ត្រចៀក​ឆ្វេង​នឹង​មាន​លាភ

  • ញាក់​បបូរ​មាត់​ផ្នែក​ខាង​ស្ដាំ​នឹង​មាន​លាភ កើត​ជោគ​ជា​ទី​គាប់​ចិត្ត ញាក់​ផ្នែក​ខាង​លើ​នឹង​បាន​អាហារ​ឆ្ងាញ់​បរិភោគ ញាក់​ផ្នែក​ខាង​ឆ្វេង​នឹង​មាន​មនុស្ស​ស្រី​ឱ្យ​លាភ

រូបតំណាង (freepik)

២. ផ្នែក​អវយវៈ

  • ញាក់​ដៃ​ស្ដាំ​នឹង​មាន​​លាភ​មក​ពី​ឆ្ងាយ ឬ បាន​មាស​ប្រាក់

  • ញាក់​កែង​ដៃ​ខាង​ស្ដាំ​ នឹង​មាន​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ មាន​បង​ប្អូន​មក​រក

  • ញាក់​ដៃ​ឆ្វេង​តាំង​ពី​ស្មា​ចុះ​ទៅ​ក្រោម​នឹង​មាន​កេរ្តិ៍​ឈ្មោះ

  • ញាក់​ម្រាម​ដៃ​កណ្ដាល​ បង​ប្អូន​នឹង​គិត​​ដល់

  • ញាក់​ជង្គង់​ស្ដាំ​នឹង​មាន​លាភ

៣. ដង​ខ្លួន

  • ញាក់​ក្លៀក​ឆ្វេង​ នឹង​មាន​លាភ

  • ញាក់​ខ្នង នឹង​បាន​ធ្វើ​ការ​នៅ​បន្ទប់​អ្នក​ធំ

  • ញាក់​ស្មា​ស្ដាំ​នឹង​បាន​សេចក្ដី​សុខ រួច​ចាក​ផុត​ពី​ទុក្ខ​អន្តរាយ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី