• 2021-03-10 08:45:50
  • ជំនឿ

ផ្ទុះការភ្ញាក់ផ្អើល! ទឹកធ្លាក់ចេញពីស្លឹកច្រេះ១ដើម នៅវត្តប្រាសាទ​វ​តី ស្រុក​ស្រី​សន្ធរ

  • 2021-03-10 08:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដើមឈើមួយដើម ដែលមាន​តំណក់​ទឹកធ្លាក់ប្រៀបដូចជារលឹមស្រិចៗ ​ចេញពី​ស្លឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន ដែលស្ថិតនៅវត្ត​ប្រាសាទ​វ​តី ហៅ​វត្ត​ត្បូង ក្នុងស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។

អ្នកស្រុកអ្នកភូមិដែលនៅទីនោះ បានចុះទៅមើលរឿងដ៏ភ្ញាក់ផ្អើលមួយនេះយ៉ាងច្រើនកុះករ រហូតមានអ្នកខ្លះ​បាន​មក​បន់ស្រន់​សុំសេចក្តី​សុខ​សប្បាយ យក​ទឹក​នោះ​ទៅផ្ទះ​ដោយគិត​ថា ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ។

បើយោងទៅតាមព្រះតេជគុណដែលគង់នៅវត្តត្បូង ក្នុងស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ បានមានសង្ឍដីការថា ទឹកធ្លាក់ដែលមើលទៅប្រៀបបានទៅនិងរលឹមស្រិចៗនេះ បានកើតឡើងរយៈពេល៧ថ្ងៃមកហើយ រហូតមកដល់ថ្ងៃនេះ នៅលើដើមច្រេះមួយដើមយ៉ាងធំនេះដែលមានអាយុកាលប្រហែល២០ឆ្នាំហើយ ។

ព្រះសង្ឍដែលសុំមិនបញ្ចេញឈ្មោះអង្គនេះ បានបន្ថែមទៀតថា សម្រាប់មតិរបស់ប្រជាពលរដ្ឋដែលមកមើលនៅទីនោះ គឺពួកគាត់យល់ទាំង២ផ្លូវ គឺតាមវិទ្យាសាស្ត្រផង តាមអបីយជំនឿផង អ្នកខ្លះក៏មក ហើយអ្នកខ្លះទៀតក៏មិនមកមើល ទៅតាមការយល់របស់ពួកគាត់ ។ តាំពីកើតរឿងដ៏ចម្លែក រហូតមកដល់ថ្ងៃនេះ ព្រះសង្ឍដែលគង់នៅវត្តនេះ បាននាំគ្នាបិទបាំងហ៊ុំព័ទ្ធដើមឈើនេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋចូលមកមានភាពរញ៉េរញ៉ៃច្រើនកុះករ អាចបណ្តាលឲ្យមានបញ្ហា ឆ្លងកូវិដ១៩ ។

រហូតមកដល់ឥឡូវនេះ មិនសូវមានប្រជាជនមកច្រើនដូចមុនទេ ក៏ព្រោះតែម្នាក់ៗខ្លាចឆ្លងកូវិដ១៩ ហើយប្រសិនបើមានអ្នកទៅក៏នៅទីនោះមានអាកុល និងម៉ាស់ ដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី