• 2021-04-08 06:59:46
  • ជំនឿ

ផ្កា​​ទាំង​ប្រាំពីរ​ ដែលទេវធីតាសង្ក្រាន្ត ទ្រង់សៀតលម្អនូវព្រះកាណ៌​ (ត្រចៀក)​

  • 2021-04-08 06:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេីតាមទំនៀម ​សង្ក្រាន្តចូលឆ្នាំថ្មីនេះ​នឹងរំកិលចូលមកដល់នៅយាមទី៧ នៃថ្ងៃអង្គារ៍​ (គណនាតាមចន្ទគតិ)​ ដែលត្រូវនឹង​ព្រហាមថ្ងៃពុធ​ (គណនាតាមសុរិយគតិ) ទី៣កេីត​ ខែពិសាខ​ ពុទ្ធសករាជ​ ២៥៦៤ វេលាម៉ោង​ ០៤:០០នាទីទៀបភ្លឺ​។ នឹងគន់គូរសង្ក្រាន្តឆ្នាំថ្មី​ ដល់ទីចុងជួបរវាងមីនរាសី​ និងមេសរាសី​ បុព្វណ្ហសម័យ​សុរិយាមិនទាន់រះព្រាងនៅឡេីយ​ក្នុងកាលឥឡូវនេះ។

ទេីបមានទេពធីតាមួយព្រះអង្គព្រះនាម​ ​មណ្ឌាទេវី​ ជាបាទបរិចាកា​ គង់នៅចាតុម្មហារាជិកា​ ឆកាមា​សួគ៌​ជាន់​ទី​១​ អម្ពរពស្ត្រាពណ៌​ ​ខៀវព្រលែត​ (អន)​ ស៊កសៀតលម្អព្រះកាណ៌ដោយ ​បុប្ផាចម្ប៉ា​ពណ្ណរាយ​ គ្រឿង​ប្រដាប់​ដោយ ​ត្បូងកែវពិទូរ្យ​ចិញ្ចាចរស្មី​ រីភក្សាហារ​​ ទ្រង់សោយសប្បិ​​ជាចំណី​ មាន​សាស្ត្រាវុធជា ​អញ្ជុល (ម្ជុល)​ កាន់​នៅនាព្រះហស្ថស្តាំ​ និង​ ​យដ្ឋិ​ (ឈេីច្រត់) ទ្រនាប់កាន់​នៅព្រះហស្ថឆ្វេង​ធីតានាងគង់ផ្ទំ​ ​និន្ទ្រាលង់លក់​ជា​សុខសម្រាន្ត លេីខ្នងពាហន: ​គទ្រភ:​ (សត្វលា) ជាយាន​ ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីប។

ទេព​ធីតា​ព្រះ​នាម​ មណ្ឌាទេវី​ ទ្រង់​សៀត​ផ្កាចម្ប៉ា​លម្អនូវព្រះកាណ៌​ (ត្រចៀក)​។ ខាង​ក្រោម​ជា​ក្រុម​បុប្ផ​ជាតិ (​ផ្កា) ​ទាំង​ប្រាំពីរ​ ដែលទេវធីតាសង្ក្រាន្តទ្រង់សៀត តាម​ការ​ពន្យល់​របស់​គុណ​ម្ចាស់ សាមណេរ​ លី​៖

*ថ្ងៃអាទិត្យ​ ទេព្តា​ព្រះនាម​ ទុង្សាទេវី​ សៀតផ្កាទទឹម

*ថ្ងៃចន្ទ ទេព្តាព្រះនាម​ គោរាគទេវី​ សៀតផ្កាអង្គាបុស្ប

*ថ្ងៃអង្គារ៍​ ទេព្តាព្រះនាម​ រាក្យសាទេវី​ សៀតផ្កា​បទុម​ (ឈូក)

*ថ្ងៃពុធ​ ទេព្តាព្រះនាម​ មណ្ឌាទេវី​ សៀតផ្កាចម្ប៉ា

*ថ្ងៃព្រហស្បតិ៍ ទេព្តាព្រះនាម​ កិរិណីទេវី​ សៀតផ្កា​មន្ទារ​ ឬ​ មន្ទារវបុស្ប​ ឬ​ មន្ទារបុស្ប​ ​(ពពួកផ្កាសណ្ឋានស្រដៀងយីហ៊ុប​ ប៉ុន្តែ​ វែងជាង)​

*ថ្ងៃសុក្រ​ ទេព្តាព្រះនាម​ កិមិរាទេវី​ សៀតផ្កាចង្កុលណី​ (វារិជជាតិជំពូកព្រលិត​ លំចង់)

*ថ្ងៃសៅរ៍​ ទេព្តាព្រះនាម​ មហោទរាទេវី​ សៀតផ្កាត្រកៀត​ (វារិជជាតិជំពូកកំប្លោក)

រូបភាព៖​ ផ្ល​ង​ ឧត្តម,​​​ ថៃ​ សាន,​ &​ Google

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី