- 2021-05-14 02:58:32
- សុខភាព
តិចនិកសម្រស់ ៨ ស្រីៗ គួរដឹងដើម្បីយកឈ្នះស្នាមជ្រីវជ្រួញទោះវ័យកាន់តែជ្រេ
- 2021-05-14 02:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកសម្រស់ ៨ ស្រីៗ គួរដឹងដើម្បីយកឈ្នះស្នាមជ្រីវជ្រួញទោះវ័យកាន់តែជ្រេ
ចន្លោះមិនឃើញ
តាមធម្មជាតិរបស់ស្ត្រី ពេលចម្រើនវ័យ ឬ កាន់តែចាស់ ច្បាស់ជាមានលេចចេញស្នាមជ្រីវជ្រួញមិនខាន។ តែអ្នកមិនគួរបណ្តោយឱ្យសម្រស់បាក់ស្រុតទៅតាមវ័យនោះទេ ព្រោះជាក់ស្តែង ស្នាមជ្រួញ អាចម៍រុយ ជាំ និងស្នាមអុជខ្មៅ គឺ អាចទប់ស្កាត់ ពន្យារ ឬ កាត់បន្ថយ និងព្យាបាលបាន។
ស្ត្រីអាចចាប់ផ្តើមលេចចេញស្នាមជ្រួញ ឆាប់បំផុតក្នុងវ័យចាប់ពី ពាក់កណ្តាល ២០ឆ្នាំឡើងទៅ (ហ្សែនពីកំណើត ឆាប់ចាស់) ឬ ភាគច្រើនលេចចេញពេលចូលវ័យ ៣០ឆ្នាំ ប្រសិនបើគេមិនមានវិធីសាស្ត្រថែទាំសុខភាពស្បែកបានត្រឹមត្រូវនោះទេ។ (យោងតាមវិបសាយសុខភាពអន្តរជាតិ www.oprah.com/health_wellness)
មូលហេតុចម្បងមួយចំនួន ដែលធ្វើឱ្យមានស្នាមជ្រួញលេចឡើងលឿនជាងធម្មតា ដូចជា ៖ រងឥទ្ធិពលកម្តៅព្រះអាទិត្យ ,ហ្សែនពីកំណើត, ស្ត្រេស (តានតឹង ឬ គិតច្រើន) , ធ្វើការហួសកម្លាំង , កង្វះដំណេក , របបអាហារផ្អែម ឬប្រៃជ្រុល, ការប្រើប្រាស់ផលិតផលថែសម្រស់ខុស , ជក់បារី ឬ ផឹកគ្រឿងស្រវឹងច្រើន ជាដើម។
ការពារប្រសើរជាងព្យាបាល ប្រសិនបើអ្នកមិនមាន ៨ចំណុចខាងលើនោះទេ ទោះបច្ចុប្បន្នកំពុងមាន ឬ មិនទាន់មានស្នាមជ្រួញក្តី ពេលចាប់ចូល វ័យ ៣០ឆ្នាំឡើងទៅ ស្ត្រីគ្រប់រូបគួរចាប់ផ្តើមយកចិត្តទុកដាក់ថែទាំស្បែកឱ្យរក្សាបានភាពតឹងណែនល្អ តាមវិធីសាស្ត្រងាយៗបន្ថែមទៀត ដូចជា ៖
១. លាបឡេការពារកម្តៅថ្ងៃ (ទោះមិនចេញក្រៅត្រូវកម្តៅថ្ងៃ) ៖ ពន្លឺចេញពីអេក្រង់កុំព្យួទ័រ និងទូរស័ព្ទដៃ ក៏អាចបំផ្លាញកោសិកាស្បែកមុខឲ្យស្រអាប់ខ្មៅ និងជ្រួញបានដែរ។ បើអ្នកទម្លាប់និយាយទូរស័ព្ទយូរៗទៀតនោះ គួរប្រើកាសជំនួសការដាក់ទូរស័ព្ទជាប់ផ្ទៃមុខ។
២. ផឹកទឹកឱ្យបាន ១.៥លីត្រក្នុងមួយថ្ងៃ ៖ ទឹកអាចជួយធ្វើឱ្យស្បែកស្រស់ថ្លា មានជាតិសំណើម ត្រជាក់ពីខាងក្នុង និងលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយ។ ទឹកផឹកកាន់តែច្រើន កាន់តែល្អ។
៣. ហាត់ប្រាណ ១ម៉ោងរាល់ថ្ងៃ ៖ ចូលដល់វ័យ ៣០ឆ្នាំហើយ កង្វះចលនាអាចឱ្យអ្នកចាប់ផ្តើមមានអារម្មណ៍ថាស្ពឹកស្រពន់ និងឈឺសន្លាក់ខ្លះៗហើយដែរ។ ដូច្នេះ លំហាត់ប្រាណកាន់តែចាំបាច់ ដោយអ្នកគួរហាត់ឱ្យបានរាល់ថ្ងៃ ចាប់ពី ៣០នាទី ទៅ ១ម៉ោង ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន , ពង្រឹងសាច់ដុំ និង បន្តឹងគុណភាពស្បែក។
៤. ចូលគេងឱ្យបានមុន ម៉ោង ១០យប់ ៖ គេងឲ្យបានមុនពេលពាក់កណ្ដាលយប់ ធ្វើឱ្យមានតុល្យភាពអ័រម៉ូនក្នុងរាងកាយ តួយ៉ាង អ័រម៉ូនលូតលាស់ ឬអ័រម៉ូននៃយុវវ័យដំណើរការបានល្អ។ ចូលវ័យនេះ អ្នកគួរដេកផ្ងារឱ្យត្រង់ខ្នង (Sleep on your back)។
៥. របបអាហារល្អចំពោះសុខភាព ៖ ត្រី បន្លែ ផ្លែឈើ រួមទាំងទឹកដោះគោស្រស់ និង យ៉ាអួគ្មានជាតិផ្អែម ( Plain Yogurt) គួរមានជាប្រចាំក្នុងរបបអាហារប្រចាំថ្ងៃ។ អាហារសម្បូរវីតាមីន ធ្វើឱ្យអ្នកមានសុខភាពល្អ ឯសម្រស់ផ្ទៃមុខក៏ផូរផង់ដែរ។
៦. ប្រើដុំទឹកកក ម៉ាស្សាលើស្បែកមុខ ៖ មួយថ្ងៃ ១ ដង ទៅ ២ ដង ដោយលាងសម្អាតមុខឱ្យស្អាតជាមុន រួចប្រើដុំទឹកកកតូចៗ ឬ ដាក់ក្នុងស្បៃទន់ យកមកម៉ាស្សាលើផ្ទៃមុខ ថ្នមៗទៅមក ត្រឹមតែ ១ ទៅ ២នាទីជាការស្រេច។ (ប្រភព៖ www.healthline.com/health/ice-for-face)
៧. បិទម៉ាសធម្មជាតិ (ចេកទុំ ឬ ត្រសក់) ៖ ១សប្តាហ៍ម្តង អ្នកគួរបិទម៉ាសត្រជាក់ៗលើផ្ទៃមុខ ទុកឱ្យស្បែកមុខបានសម្រាក ចន្លោះ ១០ ទៅ ១៥នាទីសឹមលាងសម្អាតចេញ។ ព្យាបាល និងការពារស្បែកមុខពីភាពជ្រីវជ្រួញមានប្រសិទ្ធភាពបំផុត គឺ ប្រើចេកទុំ និង ត្រសក់ត្រជាក់ៗ។
៨. ប្រើផលិតផលថែទាំស្បែកមុខត្រឹមត្រូវ ៖ ផលិតផលផ្តល់សំណើមដល់ស្បែកប្រចាំថ្ងៃ សម្រាប់លាបពេលព្រឹក និងពេលយប់មុនគេង ត្រូវតែជ្រើសរើសដោយប្រុងប្រយ័ត្ន នឹងឲ្យត្រូវនឹងប្រភេទស្បែកមុខ ។ គួរជៀសវាងផលិតផលឡេលាយ គ្មានស្លាកសញ្ញាត្រឹមត្រូវ ដែលអាចមានជាតិកាត់ស្បែកឲ្យស្អាតលឿន ហើយខូចមុខខ្លាំងនៅពេលក្រោយ។
បើប្រើផលិតផលច្រើនហើយ មិនទាន់ឃើញប្រសិទ្ធភាព អ្នកអាចងាកមកសាកល្បងប្រើ ឡេលាបមុខ Miracle Anti-Wrinkle Cream ដែលជាប្រភេទឡេសុទ្ធ ជាផលិតផលពីសហរដ្ឋអាមេរិក ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និង ក្រសួងពាណិជ្ជកម្មនៅកម្ពុជា ។
ឡេលាបមុខ Miracle Anti-Wrinkle ដែលមានប្រសិទ្ធភាពខ្ពស់ ទៅលើស្បែកដែលមាន ស្នាមជ្រួញខ្លាំង, ស្នាមជ្រួញផ្នត់ជ្រៅៗ, ស្នាមថ្នក់ក្រោមភ្នែក, ហើយវាក៏អាចបង្រួមរន្ធញើស, បន្តឹងស្បែកមុខ, បំបាត់ជាំ, អាចម៍រុយ , បំបាត់ស្តើង-សរសៃក្រហម និងជួយព្យាបាលស្បែកដែលធ្លាប់ប្រតិកម្ម មុខរោល ធ្វើឱ្យមុខស ភ្លឺរលោង តឹងណែនផងដែរ។
អ្នកអាចលាបឡេនេះ បន្ទាប់ពីបិទម៉ាស រៀងរាល់យប់មុនពេលចូលគេងដើម្បីទទួលបានស្បែកមុខភ្លឺថ្លា ក្មេងជាងវ័យ និងកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្តងៗ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ៖
ហ្វេសប៊ុកផេក ៖ Aligo.com.kh
លេខទូរស័ព្ទ ៖ 069 907 069 ៕