• 2021-07-05 06:35:11
  • សេដ្ឋកិច្ច

បំណុលគ្រួសារ នៅប្រទេសថៃ​កើនឡើងខ្ពស់មិនធ្លាប់មាន ក្រោយកើតមាន​បញ្ហាជំងឺកូវីដ-១៩

  • 2021-07-05 06:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណុលគ្រួសាររបស់ប្រទេសថៃបានកើនឡើងដល់ ១៤,១៣ទ្រីលានបាត ឬស្មើនឹង ៩០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ឆ្នាំមកនេះ។ បើតាម​មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research)។

ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយនៅក្នុងឆ្នាំនេះ បាននាំឱ្យមានការធ្លាក់ចុះខាងសេដ្ឋកិច្ច និងបំណុលគ្រួសារ។ ជាលទ្ធផល មជ្ឈមណ្ឌល K-Research បានកែសម្រួលការព្យាករបំណុលគ្រួសាររបស់ប្រទេសថៃក្នុងឆ្នាំ ២០២២ ដល់កម្រិតពី ៩០ភាគរយទៅ ៩២ភាគរយនៃ GDP ពីការព្យាករលើកមុនដែលមានពី ៨៩ភាគរយទៅ ៩១ភាគរយ។

បំណុលគ្រួសារបានកើនឡើង ៨៨,១ប៊ីលានបាតក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះដោយផ្អែកទៅលើមូលដ្ឋានប្រចាំត្រីមាស ដោយសារប្រាក់កម្ចីមាន ៣ប្រភេទ គឺប្រាក់កម្ចីហ៊ីប៉ូតែក ប្រាក់កម្ចីមុខរបរ និងប្រាក់កម្ចីសម្រាប់តម្រូវការប្រចាំថ្ងៃដែលរួមទាំងអាហារ៕

មតិយោបល់
អត្ថបទពេញនិយម