• 2021-07-17 02:00:00
  • សុខភាព

ចឹងសោះ! គ្រាន់តែធ្វើចលនាដង្ហើម៥នាទី អាចជួយបន្ថយសម្ពាធឈាមប្រសិទ្ធិភាពដូចលំហាត់ប្រាណដែរ

  • 2021-07-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ ការមានសម្ពាធឈាមខ្ពស់ គឺជាកត្តាមួយក្នុងចំណោមកត្តាដ៏មានហានិភ័យខ្ពស់ជាងគេទៅលើការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ការមានសម្ពាធឈាមទាប ឬខ្ពស់ អាស្រ័យទៅលើកត្តាពាក់ព័ន្ធជាច្រើន ខណៈដែលការមិនជក់បារី ការធ្វើលំហាត់ប្រាណជាប្រចាំ ការមានរបបអាហារដែលមានតុល្យភាព និងកំណត់លើការប្រើប្រាស់អំបិល និងគ្រឿងស្រវឹង អាចជួយកាត់បន្ថយហានិភ័យនៃការមានសម្ពាធឈាមខ្ពស់។

អត្ថប្រយោជន៍ទូទៅនៃការមានសម្ពាធឈាមធម្មតា

ការធ្វើឲ្យមានសម្ពាធឈាមធម្មតា ឬមានសុខភាពល្អ ពិតជាសំខាន់ណាស់ព្រោះជួយឲ្យយើងគេចផុតពីជំងឺគ្រោះថ្នាក់ ឬបញ្ហាសុខភាពជាច្រើន។ សរីរាង្គសំខាន់ៗក្នុងរាងកាយរបស់យើង ដូចជាខួរក្បាល និងបេះដូង ស្រូបយកសារធាតុចិញ្ចឹមនានា និងអុកស៊ីសែន តាមរយៈលំហូរឈាមរបស់យើង។ ចង្វាក់បេះដូង ជួយធ្វើឲ្យចលនាឈាមរបស់យើងរត់តាមសរសៃហូរពេញរាងកាយទៅកាន់សរីរាង្គសំខាន់ៗ។ ហេតុនេះ ការមិនអាចបញ្ជូនឈាមទៅកាន់គ្រប់ទីកន្លែងដោយសារតែបញ្ហាណាមួយ នឹងផ្តល់ផលប៉ះពាល់ដល់រាងកាយ។

មូលហេតុដែលធ្វើឲ្យមានសម្ពាធឈាមខ្ពស់

មានហេតុផលជាច្រើនក្នុងការនាំឲ្យកើនឡើងសម្ពាធឈាមខ្ពស់ដូចជាង តំណរពូជ ការមានរបបអាហារមិនមានតុល្យភាព (ចូលចិត្តញាំប្រៃ) កត្តាអាយុ (អាយុកាន់តែច្រើន បញ្ហាប្រឈមកាន់តែខ្ពស) ការពិសារគ្រឿងស្រវឹងច្រើនហួសកម្រិត មិនសូវហាត់ប្រាណ ឬមិនសកម្ម ជក់បារី ភេទ (បុរសមានវ័យចាប់ពី៥៥ឆ្នាំឡើង ប្រឈមមុខនឹងការកើនឡើងសម្ពាធឈាមខ្ពស់ និងការមានភាពតានតឹងជាប្រចាំ។

អត្ថប្រយោជន៍នៃការដកដង្ហើមឲ្យបានវែងៗរយៈពេល៥នាទី

ក្នុងចំណោមវិធីសាស្ត្រជាច្រើនក្នុងការជួយកាត់បន្ថយសម្ពាធឈាមឲ្យនៅទាប ការធ្វើលំហាត់ប្រាណដង្ហើមតាមរយៈការដង្ហើមវែងៗឲ្យបានរយៈពេល៥នាទីក្នុង១ថ្ងៃ ឬប្រហែលនឹងការដង្ហើម៣០ដង គឺជាវិធីដ៏មានប្រសិទ្ធិភាព ដូចនឹងការប្រើប្រាស់ថ្នាំ ឬការធ្វើលំហាត់ប្រាណផ្សេងទៀតដែរ ក្នុងការជួយកាត់បន្ថយសម្ពាធឈាមឲ្យនៅទាប ធ្វើឲ្យសាច់ដុំដង្ហើមដំណើរការល្អ និងជួយកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង។

នេះមិនមែនជាទាញការចាប់អារម្មណ៍ឡើយ ប៉ុន្តែបើយោងទៅតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ University of Colorado Boulder ការធ្វើលំហាត់ប្រាណដោយការដកង្ហើមវែងៗត្រឹមតែរយៈពេល៥នាទី ផ្តល់អត្ថប្រយោជន៍ខ្ពស់គួរឲ្យកត់សម្គាល់ ដែលអាចជួយធ្វើឲ្យសុខភាពមនុស្សរាប់លាននាក់ល្អប្រសើរ ជាពិសេសមនុស្សចាស់ដែលមានសម្ពាធឈាមខ្ពស់ និងបញ្ហាបេះដូង។

ការធ្វើលំហាត់ប្រាណនេះ ត្រូវបានគេឲ្យឈ្មោះថា ការបណ្តុះបណ្តាលការពង្រឹងសាច់ដុំដង្ហើម ដែលជាកម្មវិធីត្រូវបានបង្កើតឡើងជាពិសេស ដើម្បីធ្វើលំហាត់ប្រាណសាច់ដុំបំពង់អាហារ និងសាច់ដុំសង្ហើម តាមរយៈការប្រើប្រាស់ឧបករណ៍ជំនួយប៉ុនបាតដៃ (ដូចឧបករណ៍ជំនួយដង្ហើមសម្រាប់អ្នកកើតហឺត) ដើម្បីសម្រួលដល់ការដកដង្ហើមឲ្យបានវែងៗ។

ដើម្បីគាំទ្របន្ថែមទៀតលើរបកគំហើញនេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Daniel Craighead មកពីសាកលវិទ្យាល័យ University of Colorado Boulder បានធ្វើតេស្តទៅលើមនុស្សចាស់ចំនួន៣៦នាក់ ដែលមានអាយុចន្លោះពី៥០ ទៅ៧៩ឆ្នាំ ក្នុងអំឡុងរយៈពេល៦សប្តាហ៍។

ក្នុងការស្រាវជ្រាវដដែលនោះ ក្រុមទី១ ត្រូវបានកំណត់ឲ្យធ្វើលំហាត់ប្រាណដង្ហើមជាប្រចាំ និងហ្មត់ចត់ ដោយប្រើឧបករណ៍ជំនួយ ហើយក្រុមមួយទៀតក៏ធ្វើលំហាត់ប្រាណដង្ហើមដូចគ្នា តែមិនទៀងទាត់ឡើយ។

បន្ទាប់ពីរយៈពេល៦សប្តាហ៍ ក្រុមទី១ ដែលបានធ្វើលំហាត់ប្រាណដង្ហើមជាប្រចាំ ពោលគឺ៥នាទីក្នុង១ថ្ងៃ បានធ្លាក់ចុះសម្ពាធឈាមដ៏គួរឲ្យកត់សម្គាល់ ពោលគឺល្អប្រសើរជាងក្រុមទី១។ របកគំហើញនេះ ក៏ត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីរបស់សហគមបេះសហរដ្ឋអាមេរិកផងដែរ៕

Manulife Cambodia គាំទ្រការស្រឡាញ់សុខភាព

ប្រភពព័ត៌មាន៖ sciencealert និង sciencedaily

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម