- 2021-09-18 01:00:00
- ជំនឿ
រឿង៣យ៉ាងមិនគួរធ្វើ នាំបញ្ហាអាក្រក់ដល់ខ្លួនពេលកាន់បិណ្ឌ
- 2021-09-18 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៣យ៉ាងមិនគួរធ្វើ នាំបញ្ហាអាក្រក់ដល់ខ្លួនពេលកាន់បិណ្ឌ
ចន្លោះមិនឃើញ
ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីដ៏ផូរផង់ដែលរៀងរាល់ឆ្នាំ ខ្មែរយើងតែងប្រារព្ធធ្វើមិនដែលខាន។ លើសពីនេះ ប្រជាជនខ្មែរតែងមានជំនឿនិងហាមកូនចៅកុំឲ្យធ្វើសកម្មភាពមិនល្អមួយចំនួន ចៀសវាងបង្កជាបញ្ហាអាក្រក់ដល់ខ្លួនបាន។
១. មិនត្រូវផឹកស្រា ឬលេងល្បែងស៊ីសងពេលចូលវត្តអារាម
ចាស់បុរាណហាមណាស់រឿងផឹកគ្រឿងស្រវឹង ពិសេសនៅទីវត្តអារាមតែម្តង។ សកម្មភាពបែបនេះ បានប៉ះពាល់ដល់សាសនា និងធ្វើឲ្យខូចទំនៀមទំលាប់ដ៏ល្អថែមទៀតផង។ ក្នុងវត្តអារាម គួរជាទីរក្សាសីលទាន មិនគួរជុំគ្នាផឹកស្រា ឬលែងល្បែងស៊ីសងនោះទេ។ ប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តទង្វើរទាំងនេះ នឹងត្រូវបានគេចាត់ទុកជាមនុស្សមិនល្អ ធ្វើឲ្យប៉ះពាល់កិត្តិយសដល់គ្រួសារនិងសង្គមយ៉ាងខ្លាំង។
២. មិនយកការបោះបាយបិណ្ឌជាការកម្សាន្តលេង
ដោយសារតែសាច់ញាតិដែលស្លាប់ទៅ អាចកើតជាប្រេត ដូច្នេះហើយតាមប្រពៃណីសាសនា ការបោះបាយបិណ្ឌត្រូវបានគេនិយមធ្វើឡើងនៅវេលាទាបភ្លឺ គ្រប់វត្តអារាម។ យុវវ័យមួយចំនួន ខំងើបពីព្រលឹមមកបោះបាយបិណ្ឌ តែពេលមកដល់បែរជាគប់បាយបិណ្ឌចំអន់គ្នាលេង ធ្វើឲ្យខូចដល់ប្រពៃណី និងសាសនាទៅវិញ ដែលទង្វើរនេះគួរតែចៀសវាង។
៣. មិនបន្លំលួចស្បែកជើង ចានស្រាក់ ឬ របស់របររបស់អ្នកដទៃ
ក្នុងថ្ងៃកាន់បិណ្ឌម្តងៗ នៅតាមទីអារាមសម្បូរដោយពុទ្ធបរិស័ទជិតឆ្ងាយមកយកចង្ហាន់ប្រគេនព្រះសង្ឃ និងបុព្វការីជនរបស់ខ្លួនផង។ តែបើបុគ្គលណាមកទីអារាម បែរជាឆ្លៀតមានគំនិតអាក្រក់លួច បន្លំ ដើម្បីកេងចំណេញជាផលប្រយោជន៍ខ្លួនឯង គឺជាទង្វើខុសឆ្គងយ៉ាងខ្លាំង។
យ៉ាងណាក្តី ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា រាល ពេលទៅវត្តអារាមម្តងៗ៕