• 2021-09-24 09:00:00
  • ជំនឿ

ណែនាំមុខម្ហូប២មុខ ឈ្ងុយឆ្ងាញ់ទុកញាំខែបុណ្យភ្ជុំនៅផ្ទះ និងធ្វើបុណ្យដោយសុវត្ថិភាព

  • 2021-09-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀបចំមុខម្ហូបជូនអ្នកមានគុណ និងអាចយកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារ៉ាម ដោយគោរពគោលការណ៍ណែនាំសុខភាពគឺជាជម្រើសសុវត្ថិភាព និងចូលរួមទប់ស្កាត់ការរាលដាលការឆ្លងជំងឺកូវីដ ១៩ ក្នុងឱកាសកាន់បិណ្ឌនេះ។ ខាងក្រោមនេះជាមុខម្ហូបងាយស្រួលធ្វើចំនួន ២មុខ ដែលប្រជាពលរដ្ឋខ្មែរតែងចម្អិនជាប្រចាំក្នុងរដូវភ្ជុំបិណ្ឌនេះ។

១.ឆាមីសួសាច់ជ្រូក

គ្រឿងផ្សំ៖

-សាច់ជ្រូកចិញ្ច្រាំ -មីសួ -បង្គារក្រៀម -យីហ៊ឺក្រៀម -ផ្សិតត្រចៀកកណ្តុរ -ផ្កាចេកក្រៀម

-ពពុះសណ្តែក -ផ្សិតក្រៀម -ប្រេងឆា -ខ្ទឹមសចិញ្ច្រាំ - ស្លឹកខ្ទឹម -ស្ករស -ទឹកត្រី -ម្រេច អំបិល -ប្រេងខ្យង

របៀបធ្វើ៖

១. ត្រាំមីសួ ផ្សិតត្រចៀកកណ្តុរ ផ្កាចេកក្រៀម ពពុះសណ្តែក ផ្សិតក្រៀម យីហ៊ឺក្រៀម។(ត្រាំផ្សេងគ្នាអោយរីក)

២. កាត់មីសួខ្លីៗ កាត់ផ្សិតត្រចៀកកណ្តុរតូចៗ ចងផ្កាចេក កាត់ពពុះសណ្តែកតូចៗនិង ហាន់ផ្សិតក្រៀមនិងយីហ៊ឺក្រៀមជាចំណិតតូចៗ។ ចិញ្ច្រាំសាច់ជ្រូក អោយម៉ត់

៣. ដាក់ខ្ទះអោយក្តៅ ចាក់ប្រេងឆា (កុំដាក់ច្រើនពេក) ដាក់បំពង់ខ្ទឹមសចិញ្ច្រាំ រួចដាក់សាច់ជ្រូកលីងអោយសព្វ ដាក់ទឹកត្រី ម្រេច អំបិល ស្ករស និងប្រេងខ្យងតាមរសជាតិដែលចូលចិត្ត។

ចាក់ទឹកចូលបន្តិច រួចដាក់ផ្សិតត្រចៀកកណ្តុរ ផ្កាចេកក្រៀម ពពុះសណ្តែក ផ្សិតក្រៀម យីហ៊ឺក្រៀម និងបង្គារក្រៀមចូលជាមួយគ្នា។ រួចគ្រប់ទុក២នាទី។ ដាក់មីសួចូល រួចឆាច្របល់ចូលគ្នាជាការស្រេច ឆាអោយស្ងួតទើបឆ្ងាញ់ចុងក្រោយដាក់ស្លឹកខ្ទឹមប្រវែង2ថ្នាំងដៃចូលជាការស្រេច

២.សម្លការី

‪គ្រឿងផ្សំ‬៖

  • សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)

  • ខ្ទឹមបារាំង -ការ៉ុត-ដំឡូងបារាំង(ហាន់ជាដុំ)

  • ក្បាលខ្ទិះដូង ១/២ លីត្រ

  • សណ្តែតដីលីង ៥០ក្រាម (បុកអោយបែកតិចៗ)

  • គ្រឿងបុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹកក្រូច គល់ស្លឹកគ្រៃ)

-ទឹកត្រី-អំបិល - ស្ករត្នោត - ម្សៅស៊ុប - ផ្កាចាន់ -ម្ទេសគ្រៀម (ត្រាំទឹកអោយរីក ចិញ្ច្រាំអោយម៉ត់)។

‪របៀបធ្វើ៖‬

  • ដាំឆ្នាំងអោយក្តៅ ដាក់ក្បាលខ្ទិះ១វែក ទុកអោយពុះ ដាក់ម្ទេសគ្រៀម និងផ្កាចាន់ចូលឆាអោយឡើងពណ៌ក្រហមល្អ សឹមដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ (បន្ថែមខ្ទិះបន្តិចៗ កុំអោយខ្លោច)។

  • ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិ ដូចជា៖ ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាអោយសព្វ រំងាស់អោយស្ងួតទឹកដែលចេញពីសាច់។ រួចដាក់សណ្តែកដី ការ៉ុត និងតំឡូងបារាំងចូល រួចដាក់ខ្ទិះដូងចូល រំងាស់អោយផុយសាច់ និងដាច់ទឹកបន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (បើសាបថែមទឹកត្រី) រួចដាក់ក្បាលខ្ទិះដែលនៅសល់ និងខ្ទឹមបារាំងចូល ទុកមួយពុះជាការស្រេច​ ញុំាជាមួយនំបញ្ចុក ឬ ជាមួយនំបុ័ងក៏បាន៕

អត្ថបទ៖ ពៅ រក្សា

មតិយោបល់