• 2022-03-17 04:48:54
  • សុខភាព

មួយឆ្នាំគួរពិនិត្យសុខភាពប៉ុន្មានដង? គួរពិនិត្យសុខភាពប៉ុន្មានដង តាមអាយុ?

  • 2022-03-17 04:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការពិនិត្យសុខភាពជា​ប្រចាំជាមួយនឹងគ្រូពេទ្យដែលមានជំនាញជារឿងដែលចាំបាច់នឹងមានគុណសម្បតិ្តដល់សុខភាព និងរាងកាយជាច្រើនរួមមាន៖

  • អាចដឹងពី​បញ្ហាសុខភាពទាន់ពេលវេលា
  • ធ្វើការព្យាបាលបានឆាប់រហ័ស និងទាន់ស្ថានការ
  • កាត់បន្ថយហានិភ័យនៃ ជំងឺធ្ងន់ធ្ងរ។

ហេតុនេះហើយ បើមិនធ្លាប់បានទៅពិនិត្យសុខភាពទេនោះ គួរគិតគូរឡើងវិញ កុំឱ្យហួសពេលពិបាកក្នុងការព្យាបាល។ តួយ៉ាង ការពិនិត្យសុខភាព អាចធ្វើទៅតាមវ័យ ដែលក្នុងនោះរួមមាន៖

  • ៣០ឆ្នាំចុះក្រោម៖ អាចពិនិត្យត្រឹម ២ទៅ ៣ឆ្នាំម្ដងក៏បាន ប្រសិនបើអ្នកមិនសូវមានបញ្ហាសុខភាព ឬមិនសូវឈឺច្រើន។
  • ៣០ ទៅ ៤០ឆ្នាំ៖ យ៉ាងហោចណាស់គួរពិនិត្យឱ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះថាក្នុងវ័យនេះងាយនឹងកើតជំងឺជាច្រើនរួមមាន៖ ទឹកនោមផ្អែម និងលើសឈាម សម្រាប់ស្ត្រីវិញងាយនឹងកើតជំងឺ មហារីកសុដន់ និងជំងឺមហារីកស្បូន។
  • ៥០ឆ្នាំឡើងទៅ គួរតែពិនិត្យឱ្យបានទៀងទាត់ ជារួមឱ្យបាន ម្ដងក្នុងមួយឆ្នាំ តែកាន់តែល្អ គឺកន្លះឆ្នាំម្ដង។

យ៉ាងណាមិញ ការចំណាយប្រចាំថ្ងៃក៏មានច្រើន ទាំងការចំណាយលើការហូបចុក ការរស់នៅ ការចំណាយលើការថែទាំសុខភាព។ តួយ៉ាង បញ្ហាសុខភាពគឺមិនអាចទាយទុកមុនបានទេ អ្នកខ្លះក៏មិនសូវឈឺ អ្នកខ្លះទៀត ឈឺញឹកញាប់ ដែលនេះកាន់តែធ្វើឱ្យការចំណាយកាន់តែច្រើន។ ដូច្នេះ ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាជួយបង្ការហានិភ័យ ក្នុងការចំណាយការព្យាបាល លោកអ្នកអាចគិតគូររកមើលធានារ៉ាប់រងលើផ្នែកសុខភាព កាន់តែចំណេញគឺធានារ៉ាប់រងអាយុជីវិតដែលមានអត្ថប្រយោជន៍សុខភាពច្រើនក្នុងកញ្ចប់សម្រាប់ខ្លួនឯង និងគ្រួសារ។

ជាក់ស្ដែង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានគម្រោងដែលទើបតែបង្កើតថ្មីដែលមានឈ្មោះថា «Manulife បរិបូរណ៍» ដែលជា​គម្រោង​សន្សំ​សម្រាប់សុខភាពដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុង​កញ្ចប់​តែមួយ ជាមួយតម្លៃ​ដ៏សម​រម្យ​បំផុត និង​មាន​ភាព​បត់​បែន​ជា​ពិសេស​ផ្អែកតាម​តម្រូវ​ការ និង​លទ្ធភាព​​របស់ប្រជា​ពល​រដ្ឋ​កម្ពុជា ​រួមមាន៖

  • កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺ​ធ្ងន់​ធ្ងរ​ កម្រិត​ធ្ងន់​ជាច្រើនប្រភេទ
  • កញ្ចប់សាច់ប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
  • កញ្ចប់សាច់ប្រាក់​សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានា នៃគម្រោងខាងលើនេះ អាចចូលទៅកាន់

  • វិបសាយ Manulife បរិបូរណ៍
  • ដើម្បីទទួលបានការប្រឹក្សា ដោយឥតគិតថ្លៃ ដោយចូលទៅកាន់ manulife.com.kh/en/contact-us.html
  • ទាក់ទងមកលេខទូរសព្ទឥតគិតថ្លៃ ៖ 1800 211 211។

ប្រភព៖ healthline ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី