- 2022-10-16 05:24:08
- ជំនឿ
ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួម «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ខណៈអ្នកចូលរួមមានរហូត ៥០០នាក់
- 2022-10-16 05:24:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួម «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ខណៈអ្នកចូលរួមមានរហូត ៥០០នាក់
ចន្លោះមិនឃើញ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល រលឹកពីគំរូវីរភាពព្រមទាំងការសម្ដែងនូវមនោសញ្ចេតនាប្រកបដោយការគោរព និងបានសមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅវត្តបទុមវតីកាលពីល្ងាចម្សិលមិញ។
កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងមានការចូលរួមសហការពីក្រសួង ព្រះបរមរាជវាំង រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ។
គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺទី១ ចូលរួមរលឹកគម្រប់ខួប១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ទី២ បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មាន។ ទី៣រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកអន័គ្ឃគ្មានថ្ងៃបំភ្លេចបាន។
បញ្ជាក់ដែរថា ការយាង និងនិមន្តព្រះសង្ឃ និងអញ្ជើញ ពុទ្ធបរិស័ទចូលរួមចំនួន ៥០០ អង្គ/នាក់។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន៕