- 2022-11-02 10:56:49
- ជំនឿ
«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» គឺមានអ្នកចូលរួមសរុបប្រហែល ៤០០នាក់
- 2022-11-02 10:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» គឺមានអ្នកចូលរួមសរុបប្រហែល ៤០០នាក់
ចន្លោះមិនឃើញ
កម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលមូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៣១ តុលា គឺមានអ្នកចូលរួមសរុបប្រហែល ៤០០នាក់។
កម្មវិធីខាងលើនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ ប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។
បញ្ជាក់ដែរថា កម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» មានការយាង និងអញ្ជើញ ចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០អង្គ/នាក់។ កម្មវិធីនេះគឺធ្វើឡើងនៅសាលមហោស្រព ចតុម្មុខមង្គល៕