- 2023-02-17 16:55:08
- សុខភាព
វេជ្ជបណ្ឌិត វ៉ាន សុខជា៖ កំណើនមន្ទីរពេទ្យ និងការផ្ដល់ទំនុកចិត្តគឺកាត់បន្ថយការប្រើប្រាស់សេវាកម្មសុខភាពក្រៅប្រទេស
- 2023-02-17 16:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិត វ៉ាន សុខជា៖ កំណើនមន្ទីរពេទ្យ និងការផ្ដល់ទំនុកចិត្តគឺកាត់បន្ថយការប្រើប្រាស់សេវាកម្មសុខភាពក្រៅប្រទេស
ចន្លោះមិនឃើញ
លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ថាការផ្ដល់ទំនុកចិត្ត មានក្រមសីលធម៌ និងការកើនឡើងនៃមន្ទីរពេទ្យឯកទេសនានាមានកាន់តែច្រើននឹងធ្វើឲ្យកាត់បន្ថយការប្រើប្រាស់សេវាកម្មសុខភាពនៅក្រៅប្រទេស។
លោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានលើកឡើងក្នុងពិធីសម្ពោធមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ថាការផ្ដល់សេវាកម្មល្អ មានប្រសិទ្ធភាព និងសំខាន់បំផុតការផ្ដល់ទំនុកចិត្តដល់អតិថិជន ឬប្រជាពលរដ្ឋគឺមន្ទីរពេទ្យនោះនឹងមានការគាំទ្រច្រើន ជាក់ស្ដែងដូចជាមន្ទីរពេទ្យរបស់លោកនេះស្រាប់។ កាលបើកនៅ ២ឆ្នាំដំបូងមានត្រឹម ៧ជាន់ប៉ុណ្ណោះ ដោយមានការគាំទ្រពីមាតាបិតាច្រើនរហូតខ្វះបន្ទប់ និងគ្រែសម្រាប់អ្នកជំងឺទៀតផង។
វេជ្ជបណ្ឌិតជំនាញផ្នែកកុមារខាងលើបន្ថែមទៀតថា ការពង្រីកខ្លួនរបស់ម៉ាក់ស៊ីឃែរ នឹងរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើនដែលជាទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់សេវាកម្មសុខភាពក្នុងស្រុក និងកាត់បន្ថយការចេញទៅប្រើប្រាស់សេវាកម្មសុខភាពនៅក្រៅប្រទេសផងដែរ៕