• 2023-03-29 09:04:14
  • ព័ត៌មាន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និងស្តារម៉ាតបឹងកេងកង ធ្វើទំនើបកម្មកាន់តែប្រសើរផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍លំដាប់ពិភពលោក

  • 2023-03-29 09:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ថ្មីៗនេះ ត្រូវបានធ្វើទំនើបកម្ម និងបើកដំណើរការឡើងវិញកាលពីអំឡុងខែកុម្ភៈកន្លងទៅ។ អ្នកបើកបរទាំងអស់ អាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងបរិក្ខារទំនើបទាន់សម័យ សុវត្ថិភាពលំដាប់ពិភពលោក និងសេវាកម្មប្រកបដោយភាពទុកចិត្ត នៅកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម)។ ជាមួយនឹងការធ្វើទំនើបកម្មថ្មីនេះ កាល់តិច បានផ្តោតលើការផ្តល់ជូននូវភាពងាយស្រួល និងបរិយាកាសប្រកបដោយផាសុកភាពសម្រាប់អតិថិជនទាំងអស់។

សោភ័ណភាពរបស់ស្តារម៉ាតថ្មីដែលឃើញមាននៅក្នុង ស្ថានីយប្រេងឥន្ធនៈកាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) នេះ ក៏នឹងក្លាយជាគំរូមួយសម្រាប់ស្ថានីយកាល់តិចផ្សេងៗទៀតផងដែរ។ វាត្រូវបានរចនាឡើងជាមួយរូបរាងទំនើបទាន់សម័យ ទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន។

មានផលិតផលជាច្រើនប្រភេទ ក្នុងនោះ អាហារ និងភេសជ្ជៈដែលអាចញ៉ាំបានភ្លាមៗ រង់ចាំបើកបម្រើអតិថិជនឲ្យកាន់តែរីករាយក្នុងរយៈពេល 24 ម៉ោងលើ 24 ម៉ោងជារៀងរាល់ថ្ងៃ។ លើសពីនេះទៀត ហាងកាហ្វេដ៏ពេញនិយមរបស់ កាល់តិច គឺ Coffee Plus នឹងផ្តល់ជូនកាហ្វេ តែ ទឹកផ្លែឈើ និងភេសជ្ជៈ ក៏ដូចជានំដុតថ្មីៗជាច្រើនទៀតផងដែរ។ ផ្នែកដ៏ល្អបំផុតមួយនៃការធ្វើឱ្យប្រសើរឡើងរបស់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) គឺការជួសជុលបន្ទប់ទឹកឲ្យស្របតាមស្តង់ដារខ្ពស់បំផុតដែលផ្តល់ភាពងាយស្រួល និងអនាម័យល្អបំផុតដើម្បីធានាថា អតិថិជននឹងទទួលបានការពេញចិត្តពេញថ្លើម 100% រាល់ការចូលមកកាន់ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) ម្តងៗ។

ដើម្បីអបអរសាទរការបើកដំណើរការឡើងវិញនៃស្ថានីយ កាល់តិច បឹងកេងកង (មហាវិថី ព្រះនរោត្តម) អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ចែកក្រដាស់ជូតមាត់រាល់ពេលចាក់សាំង (រហូតអស់ពីស្តុក) ផ្តល់ជូនការ៉េមឥតគិតថ្លៃ (រហូតអស់ពីស្តុក) រាល់ការទិញចាប់ពី 2 ដុល្លារឡើងទៅនៅគ្រប់ស្តារម៉ាត និងការផ្តល់ជូនពិសេស ទិញ 1 ថែម 1 នៅហាង Coffee Plus។

កាល់តិច ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាច្រើនឆ្នាំមកហើយ កាល់តិច តែងតែពង្រឹងឋានៈ និងភាពជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា នោះហើយជាមូលហេតុដែលមនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងទន្ទឹងរង់ចាំកំណើនជាបន្តបន្ទាប់ជាមួយនឹងអនាគតដ៏ត្រចះត្រចង់បន្ថែមទៀត។

កាល់តិច ផ្តល់ជូនប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® សម្រាប់គ្រប់ប្រភេទប្រេងឥន្ធនៈរបស់កាល់តិច និងផ្តល់ឱ្យអ្នកបើកបរ បានប្រើប្រាស់ប្រេងដែលផ្តល់ថាមពលសម្អាតគ្មានគូប្រៀប ធ្វើឲ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធន៍រីករាយរាល់ពេលធ្វើដំណើរ។

ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន កាល់តិច ទទួលយកគ្រប់ប្រភេទការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដ និងតាមទូរសព្ទដៃ។ កុំ​ភ្លេចឆៀងចូល ស្ថានីយប្រេងឥន្ធនៈ និងស្តារម៉ាតបឹងកេងកង (មហាវិថី ព្រះនរោត្តម) ដើម្បីស្វែងរកអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ!

មតិយោបល់