• 2024-06-24 13:30:42
  • ព័ត៌មាន

ផ្នូរទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​​ រាប់​សិប​គ្រឿង​​​ ត្រូវ​ទុក​ចោលក្នុង​តំបន់​ដាច់​ស្រយាល​នៅ​អង់គ្លេស​

  • 2024-06-24 13:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​រាប់​សិប​គ្រឿង​ ត្រូវ​បាន​ទុក​ចោល​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​តំបន់​ North Yorkshire ប្រទេស​អង់គ្លេស​។

ព្រោះ​តែ​មាន​ការ​ទុកចោល​ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​រាប់​សិប​គ្រឿង​បែប​នេះ​ បាន​ធ្វើ​ឲ្យ​តំបន់​នោះ​ទៅ​ជា​ផ្នូរ​របស់​ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​ ដែល​វត្ថុ​តំណាង​ដ៏​អស្ចារ្យ​របស់​អង់គ្លេស​កាល​ពី​អតីតកាល​។

ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​ ត្រូវ​បានឆ្នៃ​ម៉ូត​ឡើង​ដោយ​ Sir Giles Gilbert Scott ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩២៤។ គិត​ត្រឹម​ឆ្នាំ​១៩៨០ជាង​ ទូរ​ទូរស័ព្ទ​នេះ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ពាសពេញ​កន្លែង​សាធារណៈ​របស់​អង់គ្លេស​រហូត​ទៅ​ដល់​ ៧៣,០០០គ្រឿង​។

យ៉ាង​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​ជាង​នោះ​មក​ ទូរ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម្ដង​បន្តិច​ព្រោះ​តែ​មាន​ការ​ថែទាំ​ និង​ជួសជុល​ថ្លៃ​។ មួយ​វិញ​ទៀត​ការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​បណ្ដាល​ឲ្យ​មាន​ទូរស័ព្ទ​ដៃ​ ដែល​បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ​សាធារណៈ​នេះ​បាត់​មុខ​ពី​ដង​ផ្លូវ​សាធារណៈ​។

ក្រោយ​ពេល​ដក​ចេញ​ពី​ដង​ផ្លូវ​ ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​ខ្លះ​ត្រូវ​បាន​គេ​ទិញ​យក​ដើម្បី​ដាក់​តាំង​ក្នុង​ហាង​ ក៏​ដូច​ជា​កែ​លម្អ​ធ្វើ​ជា​ម៉ូត​ផ្សេងៗ ប៉ុន្តែ​ទូរ​ទូរស័ព្ទ​សាធារណៈ​ពណ៌​ក្រហម​នេះ​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​ទុក​ចោល​ ច្រេះ​ចាប់​ ទុក​ចោល​ក្នុង​ទី​តំបន់​ដាច់​ស្រយាល​បង្ក​ទៅ​ជា​ផ្នូរ​ដូច​ខាង​លើ​នេះ​៕

ប្រភព៖ atlasobscura អត្ថបទ៖ សេរី មង្គល

មតិយោបល់