• 2024-07-18 12:06:13
  • ព័ត៌មាន

កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤

  • 2024-07-18 12:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកា​ និង​ពានរង្វាន់​សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពី​សហគ្រាសដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ាន ក៏ដូចជាទាក់ទាញការវិនិយោគ ជាសាកល។

ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) រួមទាំង លោកជំទាវឧកញ៉ា ស្រ៊ាត មុំ សុភា ប្រធានគណៈកម្មការរៀបចំកម្មវិធី មានសេចក្ដីសោមនស្សជាក្រៃលែង ក្នុងការប្រកាសវេទិកានិងពានរង្វាន់សហគ្រិនអាស៊ានដែលជាវេទិកាកំពូលមួយដែលបានសន្យាថានឹងជំរុញការអភិឌ្ឍសមត្ថភាពនិងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ វេទិកានេះគ្រោងនឹងមានការចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អមដោយរដ្ឋមន្ត្រីដូចជា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងផ្សេងៗទៀត។

យោងទៅតាម លោកជំទាវឧកញ៉ា ស្រ៊ាត មុំ សុភា ក្នុងសន្និសីទសារព័ត៌មាន៖ វេទិកានេះនឹងដើរតួជា កាតាលីករក្នុងការគាំទ្រគោលនយោបាយអាស៊ាន-អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឱប ក្រសោប និងលើកតម្កើងសក្ដានុពលនៃអាជីវកម្មដែលដឹកនាំដោយស្ត្រីលើគ្រប់វិស័យ ក្នុងទិសដៅ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។ AWEN Award Night គឺជាកេរ្តិ៍ដំណែលដ៏គួរឲ្យ ជាមោទនរបស់បណ្ដាញសហគ្រិនស្រី្តអាស៊ាន (AWEN) ដែលជាការជំរុញទំនាក់ទំនង បញ្ឆេះនូវ មហិច្ឆតា និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យកើនឡើងដល់កម្រិតមួយទៀត។

ក្នុងនាមជាប្រធាន AWEN លោកជំទាវបណ្ឌិត អេង លីគង់ សន្យានឹងលើមុខមាត់ប្រទេសកម្ពុជាទៅ ប្រទេសសមាជិកអាស៊ាននិងពិភពលោក។ គំនិតផ្តួចផ្តើម «លើកមុខមាត់» នេះ មានជាការទាក់ទាញ អ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ការលើកមុខមាត់ប្រទេសកម្ពុជាក៏ត្រូវបាន ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដួចផ្ដើមធ្វើដែរ ខណៈដែលលោកបានព្យាយាមអស់ពីសមត្ថភាពក្នុងការលើក មុខមាត់កម្ពុជាទៅឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ "ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រហាក់ប្រហែលទៅនឹងគោលដៅរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ពោលគឺ យើងនឹងមិនត្រឹមតែលើកមុខមាត់ប្រទេសកម្ពុជានៅលើទឹកដីបរទេសទេ តែយើងនឹងនាំបរទេសមក វិនិយោគម្ពុជានៅលើទឹកដីរបស់យើងផ្ទាល់"។

ប្រវត្តិសង្ខេបនៃកម្មវិធី AWEN Award Night

លោកជំទាវបណ្ឌិត អេង លីគង់ លោកបានលើកឡើងថា “ បេសកកម្ម របស់បណ្ដាញសហគ្រិន ស្រ្តី អាស៊ាន (AWEN) គឺដើម្បីបង្កើតបរិយាកាសគាំទ្រនិងការរួមបញ្ចូលអាជីវកម្មដែលដឹកនាំដោយស្ត្រីឆ្ពោះ ទៅ កាន់ភាពរីកចម្រើន។ ជាមួយគ្នានេះ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN)មានគោលដៅជំរុញ ភាពរស់រវើកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ ក្រោមកិត្តិយសនៃការរៀបចំព្រឹត្តិការណ៍ នេះឡើង ខ្ញុំប្តេជ្ញាបង្កើតកេរដំណែលនិងការងារដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រីទាំងអស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។ ហើយនេះក៏ជាការប្ដេជ្ញាចិត្តមួយរបស់ខ្ញុំ ក្នុងនាម ខ្ញុំជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងវឌ្ឍនភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ”។

ព័ត៌មានអំពីវេទិកា

ការផ្លាស់ប្តូរពីការផ្តោតអារម្មណ៍តែទៅលើជំនាញជាក់លាក់នៃយេនឌ័រទៅជាសក្តានុពលសកលនៃភាពជាសហគ្រិន។ តាមគណៈកម្មាធិការរៀបចំកម្មវិធី ផ្ទុយពីការប្រឈមនឹងបញ្ហាក្នុងការធ្វើជាម្ចាស់់ផ្ទះ រៀបចំព្រឹត្តិការណ៍ បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) របស់ប្រទេសផ្សេងទៀតកម្ពុជាបានបង្ហាញពីឆន្ទៈ និងការរួបរួមដ៏អស្ចារ្យ។ ជាជាងការប្រកួតប្រជែង បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) និងបណ្ដាញ សហគ្រិនស្ដ្រី កម្ពុជា (CamWEN) បានប្ដេជ្ញាទៅលើការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងបង្រួប បង្រួមស្រី្តឱ្យស្ថិតក្រោមឆន្ទៈ និងស្មារតីតែមួយដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ យើងប្រាថ្នាចង់ធ្វើជាគំរូ ចម្បងនៃការសហការគ្នានៅក្នុងបណ្តាញសហគ្រិនស្ដ្រីអាស៊ាន (AWEN) ដោយបង្ហាញពីការរួបរួមដ៏ ប្រសើរ និងប្រកបទៅដោយឥទ្ធិពល និងកម្លាំងដ៏មោះមុតតាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗមកពីជុំវិញអាស៊ាន និងពិភពលោក។ ព្រឹត្តិការណ៍នេះនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនិងបើកផ្លូវ វិនិយោគថ្មីៗយ៉ាងសំបូរបែប៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់