• 2014-10-04 19:27:38
  • សុខភាព

ការ​ស្រាវជ្រាវ​ថ្មី​រក​ឃើញ​ថា ដើរ​ច្រើន​អាច​កាត់​បន្ថយ​ជំងឺ​សន្លាក់

  • 2014-10-04 19:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាន​អះអាង​ថា​មនុស្ស​ដែល​ឈឺ​សន្លាក់​ ប្រសិន​បើ​ដើរ​បាន ៦០០០ជំហាន ឬ​ប្រហែល ៥​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ នឹង​អាច​ជួយ​កាត់​បន្ថយ​បញ្ហានោះ។

 

 

ការ​សិក្សា​ទៅ​លើ​មនុស្ស​ជិត ១៨០០នាក់ ដែល​មាន​បញ្ហា​សន្លាក់ ឬ​ឈាន​ទៅ​រក​បញ្ហា​សន្លាក់ បាន​រក​ឃើញ​ថា​ការ​ដើរ​ច្រើន​ពិត​ជា​មាន​ប្រសិទ្ធិ​ភាព​មែន។ អ្នក​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ​មាន​អាយុ​ចន្លោះ​ពី​៥០ ទៅ ៧៩ឆ្នាំ ដែល​គេ​កត់​ទុក​ចំនួន​ជំហាន​រយៈពេល​មួយ​សប្ដាហ៍។ ពីរ​ឆ្នាំ​ក្រោយ​មក​ គេ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ម្ដង​ទៀត​ទៅ​មនុស្ស​ទាំង​នោះ សម្គាល់​ឃើញ​ថា​អ្នក​ដើរ​បាន​តិច​ជាង ៦០០០ ជំហាន​នៅ​តែ​មាន​បញ្ហា​សន្លាក់ ខណៈ​អ្នក​អាច​ដើរ​បាន​លើស​ពី​នេះ​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​ជំងឺ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​នៅ​លើ​ព្រឹត្តិបត្រ​ព័ត៌មាន Arthritis Care & Research។

 

ចំពោះ​យុវវ័យ​វិញ​ក៏​ដូច​គ្នា​ដែរ ប្រសិន​បើ​ដើរ​កាន់​តែ​ច្រើន ខ្លួន​ប្រាណ​នឹង​កាន់​តែ​សកម្ម ហើយ​កាត់​បន្ថយ​ជំងឺ​សន្លាក់​ក្នុង​ពេល​អនាគត។ ពេល​ខ្លះ អ្នក​អាច​មាន​បញ្ហា​ឈឺ​សន្លាក់​ជង្គង់​នៅ​ពេល​ចាប់​ផ្ដើម​ដើរ​ច្រើន​លើក​ដំបូង ប៉ុន្តែ​បើ​ធ្វើ​ជា​ប្រចាំ ​បញ្ហា​នេះ​នឹង​បាត់បង់​ទៅ​វិញ​មិន​ខាន៕​

 

-អាន​អត្ថបទ៖ "ដំណឹង​​អាក្រក់​ សម្រាប់​​អ្នក​​ញៀន​កាហ្វេ​ប្រចាំ​ថ្ងៃ"

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

មតិយោបល់