• 2015-03-20 21:57:48
  • សុខភាព

៦​កន្លែង ដែល​បុរស​ចង់​ឲ្យ​ដៃគូ​ប៉ះ​បំផុត​មុន​ចាប់​ផ្ដើម...

  • 2015-03-20 21:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ជា​គូស្នេហ៍ ពេល​ខ្លះ​ក៏​ត្រូវ​ពឹង​ផ្អែក​ជាមួយ​តិកនិក​លើ​គ្រែ​ដែរ ទើប​អាច​រក្សា​ឲ្យ​បាន​ផ្អែមល្ហែម​យូរ​អង្វែង។ មាន​ត្រឹម​ចិត្ត​ស្មោះ បើ​មិន​ដឹង​អ្វី​សោះ ប្រាកដ​ជា​ត្រូវ​ដៃគូ​ក្បត់​ចិត្ត ទៅ​លួច​មាន​អ្នក​ក្រៅ​ដែល​​ប៉ិន​ប្រសប់​ជាង។ ប៉ុន្តែ​កុំ​បារម្ភ​អី ចង់​ឲ្យ​ដៃ​គូ​ពេញ​ចិត្ត​រឿង​លើ​គ្រែ​ដក​ខ្លួន​មិន​រួច ទស្សនាវដ្ដី​ស្ត្រី Glamour បាន​បង្ហាញ​កន្លែង​មួយ​ចំនួន​ដែល​បុរស​​ចង់​ដៃគូ​ស្ទាប​អង្អែល​បំផុត។ ​

 

១. កញ្ចឹង​ក

 

 

កញ្ចឹងក ជា​កន្លែង​ប្រមូល​ផ្ដុំ​សរសៃ​ជា​ច្រើន ដែល​មាន​ប្រយោជន៍​ចំពោះ​អារម្មណ៍​ផ្លូវ​ភេទ​របស់​បុរស។ អង្អែល​សើ​ៗ ឬ​អាច​ប្រើ​បបូរ​មាត់​ដ៏​ទន់​ល្មើយ​របស់​​អ្នក​ទៅ​​ថើប​នៅ​ជុំ​វិញ​តំបន់​នោះ នឹង​ធ្វើ​ឲ្យ​គេ​​កាន់​តែ​ពុះ​កញ្ជ្រោល​ជាក់​ជា​មិន​ខាន។

 

២. ត្រចៀក

 

​​​ត្រចៀក​ក៏​ជា​កន្លែង​ដែល​បុរស​ចង់​ឲ្យ​ដៃគូ​ប៉ះ​ផង​ដែរ ព្រោះ​ទី​នេះ​មាន​សរសៃ​ប្រសាទ​ច្រើន​ស្រដៀង​នឹង​កញ្ចឹង​ក និង​ជា​កន្លែង​ដែល​មាន​រំញោច​ខ្ពស់។ ប្រើ​សំឡេង​ដ៏​ស្រួយ​ស្រែស ឱន​ខ្សឹប​តិច​ៗ​ដាក់​ត្រចៀក ព្រម​ទាំង​ថើប​ជញ្ជក់​ផង នោះ​ដៃគូ​ប្រុស​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត។

 

៣. ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល

 

មនុស្ស​ប្រុស ពេល​ខ្លះ​ប្រៀប​ដូច​ជា​កូន​ក្មេង ​ដែល​ចង់​ទទួល​បាន​ការ​មើល​ថែ​ដោយ​រង្វង់​ដៃ​មនុស្ស​ស្រី​ម្នាក់។ សាក​យក​ដៃ​អ្នក​ទៅ​អង្អែល​ក្បាល​ផ្នែក​ខាង​ក្រោយ នឹង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ និង​ស្រលាញ់​អ្នក​ងប់​ដក​ចិត្ត​មិន​រួច។

 

៤. បបូរ​មាត់

 

 

ត្រឹម​តែ​ថើប​ប្រហែល​ជា​មិន​អាច​អស់​ចិត្ត​ទេ ប៉ុន្តែ​បើ​អាច​ប្រើ​បបូរ​មាត់​ទល់​នឹង​បបូរ​មាត់ ប្រាកដ​ជា​មាន​អារម្មណ៍​ល្អ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​បង្កើន​ភាព​ស្និទ្ធស្នាល​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​បង្កើន​ចំណង់​ផង​ដែរ។

 

៥. ចុង​សុដន់

 

មិន​មែន​តែ​នារី​ទេ​ដែល​ប្រាថ្នា​ចង់​ឲ្យ​ដៃ​គូ​ប៉ះ ស្ទាប​អង្អែល​នៅ​តំបន់​នេះ បុរស​ក៏​មិន​ខុស​គ្នា​ដែរ។ ប្រើ​បបូរ​មាត់​ថើប​នៅ​ចុង​សុដន់​បុរស នឹង​ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​អារម្មណ៍​ចង់​ខ្លាំង និង​មាន​ក្ដី​សុខ​រក​និយាយ​មិន​បាន។ លើស​ពី​នេះ ពេល​ចុង​សុដន់​ត្រូវ​ប៉ះ​ដោយ​បបូរ​មាត់​ដ៏​ទន់ រំញោច​ស្រើបស្រាល​នឹង​កើត​មាន​ដល់​ប្រដាប់​ភេទ។ ​

 

៦. តំបន់​ពិសេស

 

កន្លែង​ចុង​ក្រោយ​នោះ​គឺ តំបន់​អាវុធ​សំងាត់​របស់​មនុស្ស​ប្រុស ដែល​ជា​ទី​សោយសុខ​គ្រប់​វេលា។ មុន​ពេល​ប្រតិបត្តិការ បុរស​តែង​ចង់​ឲ្យ​ដៃគូ​ស្រី​ស្ទាប​អង្អែល​លេង ព្រោះ​គេ​ចង់​បង្អួត​ថា​អា​អូន​តូច​របស់​គេ​មាន​ថាមពល​ប៉ុណ្ណា។ ក្រោយ​អនុវត្ត​គ្រប់​វិធី​ហើយ រូប​គេ​ប្រាកដ​ជា​បើក​យុទ្ធនាការ​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​វិញ​មិន​ខាន...។

 

ចុចអាន៖ ៥ យ៉ាង​ធ្វើ​ឲ្យ​កម្លាំង​សិច​ជាមួយ​ដៃគូ​​ចុះ​ខ្សោយ​ខ្លាំង​រហូតលែង​មាន​អារម្មណ៍

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Glamour​​

មតិយោបល់