
- 2015-06-22 14:37:47
- សុខភាព
លេងបាល់ មានអត្ថប្រយោជន៍ចំពោះសុខភាពធំៗ៦យ៉ាង
- 2015-06-22 14:37:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបាល់ មានអត្ថប្រយោជន៍ចំពោះសុខភាពធំៗ៦យ៉ាង
ចន្លោះមិនឃើញ
បាល់ទាត់ ជាកីឡាដ៏ពេញនិយមបំផុតមួយនៅក្នុងលោក។ ក្រៅពីប្រកួតប្រជែងផ្លូវការ វាក៏ជាកីឡាដែលមនុស្សទាំងក្មេងទាំងចាស់ នាំគ្នាលេងដើម្បីជាការហាត់ប្រាណ ក៏ដូចជាដើម្បីភាពសប្បាយរីករាយ សាមគ្គីភាព និងមិត្តភាព។ទន្ទឹមនឹងនេះដែរ បាល់ទាត់ក៏នាំមកនូវអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ។
១. សរសៃឈាម និងបេះដូងដើរបានល្អ
កីឡាបាល់ទាត់តម្រូវឲ្យរត់ ញាក់ និងបញ្ចេញសកម្មភាពជាច្រើន ដែលជួយឲ្យសរសៃឈាម បេះដូងដើរបានយ៉ាងល្អ ព្រមទាំងរឹងមាំ។ ទម្លាប់លេងកីឡាបាល់ទាត់រៀងរាល់ថ្ងៃអាចជួយដុតបំផ្លាញធាតុកាឡូរីអាក្រក់ចេញពីរាងកាយបានយ៉ាងល្អ។
២. ពង្រឹងសាច់ដុំឲ្យខ្លាំង
ការលេងបាល់ទាត់គឺធ្វើឲ្យសាច់ដុំភាពមានស្វាហាប់ និងបញ្ចេញកម្លាំងជាច្រើនទៅលើបាល់។សកម្មភាពលោតហក់ ដើរ រត់ចុះឡើង ធ្វើឲ្យសាច់ដុំគ្រប់កន្លែងនៃរាងកាយរឹងមាំ រហ័សរហូន។
៣. ជួយឲ្យឆ្អឹងរឹងមាំ
សកម្មភាពលេងបាល់ទាត់ជួយឲ្យកំហាប់ឆ្អឹងរឹងមាំល្អ និងខ្លាំង។ ការលេងកីឡាប្រភេទនេះជាប្រចាំធ្វើឲ្យគ្រោងឆ្អឹងទាំងមូលរឹងមាំ ព្រមទាំងរក្សារាងឲ្យបានស្អាតផងដែរ។
៤. ជួយឲ្យខួរក្បាលគិតបានរហ័ស
ក្រៅពីជួយដល់ផ្នែករាងកាយ ការលេងកីឡាបាល់បាត់ក៏បានជួយបង្កើនភាពវៀងវៃ និងធ្វើឲ្យការគិតបានឆាប់រហ័ស។ សកម្មភាពកីឡានេះជួយឲ្យអ្នកលេងមានស្មារតីរឹងប៉ឹង និងមានភាពរហ័សរហួន។
៥. ការពាររាងកាយពីជំងឺផ្សេងៗ
ឧស្សាហ៍លេងកីឡាបាល់ទាត់ ជួយការពាររាងកាយឲ្យចៀសឆ្ងាយពីជំងឺមួយចំនួនដូចជា ភាពធាត់ជ្រុល សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលជួយឲ្យសុខភាពមិនងាយទ្រុឌទ្រោម។
៦. កាត់បន្ថយអារម្មណ៍តានតឹង ការលេងបាល់ទាត់ជួយឲ្យអារម្មណ៍សប្បាយរីករាយ កាត់បន្ថយភាពតានតឹងមួយចំនួនចេញ និងធ្វើសុខភាពផ្លូវចិត្តបានប្រសើរឡើង៕
ចុចអាន៖ ក្រោកពីព្រឹកដើម្បីទិញសុខភាព
ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthfitnessrevolution, tescoliving