- 2017-09-05 01:59:21
- ជំនឿ
តាមជំនឿរបស់អ្នកស្រុក អ្នកទៅលេងទន្លេបាទីមិនត្រូវធ្វើអ្វីខ្លះ?
- 2017-09-05 01:59:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមជំនឿរបស់អ្នកស្រុក អ្នកទៅលេងទន្លេបាទីមិនត្រូវធ្វើអ្វីខ្លះ?
ចន្លោះមិនឃើញ
នៅតំបន់រមណីយដ្ឋានទន្លេបាទីមានអ្នកតាមួយកន្លែងដែលអ្នកស្រុកថាអ្នកតានោះជាអតីតមេទ័ពខ្លាំងពូកែមួយរូបនៅការពារតំបន់រមណីយដ្ឋានទន្លេបាទី ហើយអ្នកស្រុកថាអ្នកទៅលេងតំបន់នេះត្រូវចេះប្រយ័ត្នមាត់-ក កុំនិយាយលេងផ្តេសផ្តាស។
បើតាមអ្នកស្រុកនៅទីនោះពាក្យពេចន៍ទាំងឡាយណាដែលមានន័យប្រមាថ ឬមើលងាយដល់អ្នកស្រុកមិនគួរនិយាយនៅពេលទៅលេងរមណីយដ្ឋានទន្លេបាទីនោះទេ ដោយថាពាក្យពេចន៍នេះអ្នកតាដែលអ្នកស្រុកថាជាមេទ័ពនោះប្រកាន់។
រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ អ្នកស្រុកនៅតំបន់នោះជឿថាមានអ្នកតាជាមេទ័ពខ្លាំងពូកែនៅថែរក្សាពួកគាត់រហូតមកដល់សព្វថ្ងៃ។
បើតាមអាជីវករលក់ដូរនៅទីនោះ លោក ណេត ឲ្យដឹងថា ប្រជាជននៅក្នុងតំបន់នោះតែងគោរពនិងជឿលើអ្នកតាមេទ័ពនេះរហូតមកដល់សព្វថ្ងៃ។
លោកដំណាលប្រាប់ថា កន្លងមកធ្លាប់មានអ្នកមកមុជទឹកលេងកម្សាន្ត ហើយនិយាយលេងសើចឥតគិតមុខក្រោយ លុះត្រឡប់ទៅផ្ទះនៅឯខេត្តព្រៃវែងវិញ ក៏ចាប់ផ្ដើមឈឺដាក់ថ្នាំមិនត្រូវ រហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ទើបក្រុមគ្រួសារកគ្រូហោរគន់គូរមើលដឹងថាមានខុសមាត់ខុសពាក្យពេលមកលេងនៅទន្លេបាទី។ ក្រោយដឹងដូចនេះទើបបងប្អូនរបស់បុរសនោះមកបន់ស្រន់ហើយក៏បានជាសះស្បើយវិញក្រោយមកទៀត។
បើតាមអ្នកស្រុកនៅទីនោះនៅមានករណីជាច្រើនទៀតប្រហាក់ប្រហែលគ្នានេះ ប៉ុន្តែពួកគាត់មិនបានចាំអស់នោះទេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកស្រុកណែនាំថា អ្នកដែលទៅលេងកម្សាន្តគួរគប្បីកុំលេងសើចសម្តីផ្តេសផ្តាស។ ក្រៅពីប្រុងប្រយ័ត្នពាក្យសម្តីទៅតាមជំនឿ អ្នកទៅលេងទីនោះក៏ត្រូវចេះប្រុងប្រយ័ត្នដោយខ្លួនឯង កុំចុះទឹកជ្រៅៗពេក ជៀសវាងបញ្ហាអាចកើតឡើងដោយចៃដន្យណាមួយ៕