- 2017-09-17 07:24:12
- ជំនឿ
ពិធីបោះបាយបិណ្ឌ ពលរដ្ឋខ្មែរជំនឿតកូនតចៅ
- 2017-09-17 07:24:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបោះបាយបិណ្ឌ ពលរដ្ឋខ្មែរជំនឿតកូនតចៅ
ចន្លោះមិនឃើញ
ស្របពេលដែលពិធីកាន់បិណ្ឌឈានដល់បិណ្ឌទី១២ហើយនោះ ក្រុមការងារ Sabay បានធ្វើការសម្ភាសន៍យុវវ័យមួយចំនួន ជុំវិញទស្សនៈចំពោះពិធីបោះបាយបិណ្ឌ ដែលមានខ្លឹមសារដូចខាងក្រោមនេះ។
និស្សិត គង់ សម្បត្តិ បានលើកឡើងដោយជឿជាក់ថា ពិធីបោះបាយបិណ្ឌនេះពិតជាបានដល់ពពួកប្រេតទាំងឡាយពិតប្រាកដមែន។
សម្បត្តិថ្លែងដូច្នេះ៖"ខ្ញុំយល់ថាពិធីបោះបាយបិណ្ឌនេះល្អ។ "អឺ..ជាទំនៀមទម្លាប់តាំងពីបុរាណតៗគ្នាមកចឹង ដើម្បីអាចឧទ្ទិសកុសលជូនដល់ប្រេតទាំងឡាយទាំងពួង"។
ស្រដៀងគ្នានេះដែរយុវសិស្ស ស្រ៊ឺ ម៉េងណៃសាក់ យល់ថាពិធីបោះបាយបិណ្ឌអាចជួយរក្សាវប្បធម៌ ប្រពៃណីពីបុរាណកាល។ ណៃសាក់លើកឡើងដូច្នេះ៖"ការបោះបាយបិណ្ឌជួយដល់ពពួកសត្វដែលគ្មានជម្រកឬប្រេត ហើយណាមួយជាប្រពៃណីពីបុរាណមក ដែលយើងត្រូវជួយថែរក្សាកុំឲ្យបាត់បង់"។
មិនខុសពីយុវជនពីរនាក់នេះ កញ្ញា សេង សុខជា ជឿជាក់ថា បាបកម្មពិតជាមាន ប្រេតនរកពិតជាមានមែនទើបកញ្ញាមកចូលរួមពិធីបោះបាយបិណ្ឌនេះ។
បន្ថែមលើនេះសុខជា បន្តថាពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌ បោះបាយបិណ្ឌ ពិតជាល្អសម្រាប់ប្រជាជនខ្មែរទាំងមូល។
ពិធីបុណ្យកាន់បិណ្ឌ បានឈានចូលដល់បិណ្ឌទី១២ហើយ ស្របពេលដែលយុវវ័យបានចូលរួមច្រើនក្នុងពិធីបុណ្យប្រពៃណីនេះ ជាពិសេសនៅពេលព្រឹកព្រលឹម ដែលជាពិធីបោះបាយបិណ្ឌ ជូនដល់ពពួកប្រេត៕