• 2018-05-09 05:17:07
  • ចរាចរណ៍

ឃើញស្ពានថ្មីស្អាតកុំច្រឡំដើរឆ្លងកាត់! នេះហើយជាមូលហេតុ

  • 2018-05-09 05:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​បាឡេ​ដែក​កាត់​ទន្លេ​សាប​នៅ​ឃ្លាំង​សាំង​ឫស្សី​កែវ ឆ្លង​ទៅ​ត្រើយ​ម្ខាង​ក្នុង​តំបន់​ជ្រោយ​ចង្វា​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ កាល​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៨ ម្សិល​មិញ​នេះ។ ស្ពាន​ថ្មី​សន្លាង​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​នោះ​ទេ។

មូល​ហេតុ​នេះ​ក៏​ដោយសារ​ស្ពាន​បាឡេ​នេះ មាន​ទទឹង​ប្រវែង​ត្រឹម​១២​ម៉ែត្រ សម្រាប់​មួយ​គន្លង​ទៅ​ និង​មួយ​គន្លង​មក ចំពោះ​តែ​រថយន្ត​និង​ម៉ូតូ​ប៉ុណ្ណោះ។ ស្ពាន​ដែក​នេះ មិន​មាន​លើក​​គន្លង​សម្រាប់​អ្នក​ដំណើរ​ថ្មើរ​ជើង​នោះទេ​ ដោយ​សាងសង់​រាប​ស្មើ​តែ​ម្ដង។ នេះ​បើ​តាម​កម្មករ​ជំនាញ​ម្នាក់​របស់​ក្រុមហ៊ុន (OCIC) សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​នេះ។

ដោយ​ឡែក​ចំពោះ​រថយន្ត​ឆ្លង​កាត់​ក៏​មិន​ត្រូវ​មាន​កម្ពស់​លើស​ពី ២,៨​ម៉ែត្រ និង​ទម្ងន់​មិន​ឲ្យ​លើស​ពី​៥​តោន​ឡើយ។ ចំពោះ​រថយន្ត​ក្រុង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ឡើយ៕

សូម​អាន​លម្អិត​ដូច​ខាង​ក្រោម​នេះ៖

​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់