- 2018-05-20 06:48:04
- ព័ត៌មាន
ស្រាវីស្គីកម្រ ២ដប លក់បានថ្លៃកប់ពពក ដោយសារមានលក្ខណៈពិសេសមួយ
- 2018-05-20 06:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាវីស្គីកម្រ ២ដប លក់បានថ្លៃកប់ពពក ដោយសារមានលក្ខណៈពិសេសមួយ
ចន្លោះមិនឃើញ
ស្រាវីស្គីដ៏កម្រ ២ដបត្រូវបានលក់ក្នុងតម្លៃសរុបជាង ២លានដុល្លារនៅក្នុងការដេញថ្លៃមួយក្នុងទីក្រុង ហុងកុងកាលពីថ្ងៃសុក្រ។
ក្នុងនោះស្រាវីស្គីមួយដបដែលមានបិទស្លាកសញ្ញារចនាដោយវិចិត្រករជនជាតិអង់គ្លេស លោក Peter Blake ត្រូវបានលក់ក្នុងតម្លៃ ១,១ លានដុល្លារ។ ខណៈដែលស្រាមួយដបទៀត មានស្លាកសញ្ញារចនាដោយវិចិត្រករអ៊ីតាលី លោក Velario Adami ត្រូវបានលក់ក្នុងតម្លៃ ១,១០លានដុល្លារ។ លក្ខណៈពិសេសរបស់ស្រាទាំងពីរដបនេះ គឺវាមានអាយុកាល ៦០ មកហើយ និងត្រូវបានផលិតត្រឹមចំនួន ១២ដបប៉ុណ្ណោះក្នុងពិភពលោក។
គួរបញ្ជាក់ថា ស្រាទាំងពីរដបនេះក៏បានបំបែកកំណត់ត្រាស្រាវីស្គីថ្លៃបំផុតផងដែរ ដោយកំណត់ត្រាចាស់កាន់កាប់ដោយស្រាវីស្គី Macallan លក់បានថ្លៃ ៦២ ម៉ឺនដុល្លារកាលពីឆ្នាំ ២០១៤៕
ចុចអាន ៖