• 2018-05-24 09:12:17
  • ចរាចរណ៍

៧សន្លឹក បញ្ជាក់ថាជប៉ុនស័ក្ដិសម ជាប្រទេសចំណាត់ថ្នាក់ល្អលើលោក ផ្នែកចរាចរណ៍

  • 2018-05-24 09:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​រូប​ថត​ខាងក្រោម​នេះ​ គឺ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ស្រស់​ស្អាត ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​តំបន់​មួយ​ នៃ​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស បាន​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​មាន​វិន័យ​ខ្ពស់​ រួម​នឹង​ស្ថានភាព​ចរាចរណ៍​ល្អ​ជាង​គេ ​នៅ​លើ​ពិភពលោក។​

អ្នកស្រី អ៊ាន​ ឆរីដា ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំទី១​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​សង្គម​វិទ្យា​ នៃ​ច្បាប់​ នៃ​សាកលវិទ្យាល័យ​ ណាហ្គោយ៉ា​ ប្រទេស​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា មិន​ខុស​ទេ ស្ថានភាព​ចរាចរណ៍ នៅ​ទីនេះ​គឺ​ពិត​ជា​ល្អ ផ្លូវ​ថ្នល់​ស្អាត ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ខ្ពស់​ ហើយ​ប្រជាជន​ជប៉ុន​ ក៏​គោរព​ច្បាប់​បាន​ប្រសើរ។ និស្សិត​ខ្មែរ ដដែល​បន្ត​ថា ជនជាតិ​ជប៉ុន​បើកបរ​មាន​សីលធម៌ ចេះ​យោគយល់​គ្នា បង្ហាញ​ពី​សេចក្ដី​ថ្លៃថ្នូរ នៃ​សង្គម។

រូបថត អ្នកស្រី អ៊ាន​ ឆរីដា

សូម​ទស្សនា​ កម្រង​រូបថត ត្រជាក់​ភ្នែក នៃ​ស្ថានភាព​ចរាចរណ៍ល្អ នៅ​ទីក្រុង​ណាហ្គោយ៉ា​ ប្រទេស​ជប៉ុន​ ដែល​ថត​ដោយ​ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ បាន​ផ្ញើ​មក​កាន់​ក្រុមការងារ Sabay នៅ​ថ្ងៃនេះ។​

តាមផ្លូវតូច ធំ និងការធ្វើចរាចរណ៍ ទីក្រុង ណាហ្គោយ៉ា ប្រទេសជប៉ុន (រូបភាពផ្តល់ឲ្យ ដោយអ្នកស្រី អ៊ាន​ ឆរីដា )

អត្ថបទ៖ ពៅ រក្សា

រូបភាពផ្តល់ឲ្យ៖ ដោយអ្នកស្រី អ៊ាន​ ឆរីដា

មតិយោបល់