• 2018-06-06 05:13:05
  • ចរាចរណ៍

បញ្ជាក់ជុំវិញ រថភ្លើងអាកាសដំបូងបំផុតនៅភ្នំពេញ ជាគម្រោងខ្យល់ឬក៏អត់?

  • 2018-06-06 05:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​លើ​អាកាស​ដំបូង​បំផុត​នៅ​រាជធានី​ភ្នំពេញ បាន​ប្រកាស​គម្រោង​សាងសង់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។ កាល​ពី​ថ្មី​ៗ​មាន​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ជប៉ុន​មិន​ផ្ដល់​ហិរញ្ញប្បទាន​លើ​ការ​សាងសង់​ឡើយ។ ឯកឧត្ដម​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បាន​ច្រាន​ចោល​ព័ត៌មាន​នេះ​ភ្លាមៗ និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជប៉ុន​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ក្នុង​ការ​សាងសង់ ហើយ​រថ​ភ្លើង​លើ​អាកាស​ស្វ័យ​ប្រវត្តិ​(AGT)នេះ ត្រូវ​តែ​មាន​នៅ​ភ្នំពេញ​មុន​ឆ្នាំ​២០២៣។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ម្សិល​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង លើ​គម្រោង​ចរាចរណ៍​រួមគ្នា​មួយ របស់​ក្រុមហ៊ុន Grab និង​UNDP រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​បញ្ជាក់​ច្បាស់​ៗ​ម្ដង​ទៀត​ថា ការសិក្សា​លើ​គម្រោង​ដ៏​ធំ​នេះ គឺ​ត្រូវ​ចំណាយ​ពេល​យូរ​រហូត​២​ឆ្នាំ ពោល​គឺ​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​២០១៩។ ជប៉ុន​ជា​ប្រទេស​នាំ​មុខ​ផ្នែក​បច្ចេកវិទ្យា​មួយ​នៅ​លើ​ពិភពលោក ការ​សាងសង់​អ្វី​មួយ ត្រូវ​លម្អិត និង​ហ្មត់ចត់​ខ្លាំង ជា​ពិសេស​ពាក់ព័ន្ធ​ដល់​បញ្ហា​សុវត្ថិភាព គឺ​កាន់​តែ​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​បំផុត។ ដូច្នេះ​ហើយ​ទើប​ត្រូវ​ចំណាយ​ពេល​យូរ។

ទេសរដ្ឋមន្ត្រី​បាន​បង្ហើប​ថា គម្រោង​រថភ្លើង​អាកាស (AGT) ប្រវែង​១៨​គីឡូម៉ែត្រ​នេះ នឹង​ចាប់​ផ្ដើម​ពី​ផ្សារ​ធំ​ថ្មី ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ តាម​គម្រោង​នឹង​ត្រូវ​ចាយ​លុយ មិន​តិច​ជាង ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើយ ជា​ប្រាក់​កម្ចី​ខ្លះ និង​ជា​ជំនួយ​ឥត​សំណង​ខ្លះ ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន-កម្ពុជា ហៅ​កាត់ (JICA)។

ការ​បង្កើត​រថភ្លើង​អាកាស​តាម​បច្ចេកវិទ្យា​ជប៉ុន​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ដែល​កំពុង​កកកុញ​ដោយ​យានយន្ត កាត់​បន្ថយ​បញ្ហា​កកស្ទះ និង​ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើ​ទឹក​ដី​កម្ពុជាស៊ីហ្គេម​ ២០២៣៕ ​

រូបតំណាង

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់