- 2018-06-06 07:39:49
- ការអប់រំ
សិង្ហបុរី ជាប់លេខ១ ប្រទេសល្អបំផុត សម្រាប់ឲ្យកុមារធំឡើងនៅទីនោះ ឯថៃ និងកម្ពុជា...
- 2018-06-06 07:39:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី ជាប់លេខ១ ប្រទេសល្អបំផុត សម្រាប់ឲ្យកុមារធំឡើងនៅទីនោះ ឯថៃ និងកម្ពុជា...
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការ Save the Children បានឲ្យដឹងថា សិង្ហបុរី ជាប្រទេសដែលល្អបំផុត សម្រាប់ឲ្យកុមារធំឡើង។
របាយការណ៍នៅលើប្រទេសចំនួន ១៧៥ ទូទាំងពិភពលោក គេសង្កេតឃើញ សិង្ហបុរី មានចំណាត់ថ្នាក់ល្អបំផុតចំពោះកត្តាទាំង៨ រួមមានដូចជា៖ អត្រាមរណភាពកុមារក្រោមអាយុ ៥ឆ្នាំ , ភាពក្រិននៃកុមារ , កុមារនិងយុវជនមិនបានចូលសាលា , ពលកម្មកុមារ , ការរៀបការទាំងវ័យក្មេង , អត្រាកំណើតរបស់យុវវ័យ , ចំនួនប្រជាជនផ្លាស់ប្ដូរទីលំនៅដោយសារជម្លោះ និង អត្រានៃការសម្លាប់របស់កុមារ។
សិង្ហបុរី ទទួលបានពិន្ទុរហូតដល់ទៅ ៩៨៧ នៃពិន្ទុពេញ ១ ០០០ នៅក្នុងរបាយការណ៍ End of Childhood Index របស់អង្គការ Save the Children។
គួររំលឹកឲ្យដឹងថា សិង្ហបុរី ទទួលបានពិន្ទុល្អគួរឲ្យកត់សម្គាល់ខ្លាំងបំផុត ខណៈកាលពីឆ្នាំមុន ប្រទេសមួយនេះឈរនៅចំណាត់ថ្នាក់លេខ៣៣ ឯណោះ៕
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានចំណាត់ថ្នាក់ល្អបំផុត៖
ខាងក្រោមនេះគឺជាប្រទេសអាស៊ានទាំង ១០ ដែលមានចំណាត់ថ្នាក់ល្អបំផុត៖