• 2018-06-06 08:26:56
  • សុខភាព

កុំចេះតែហ៊ាន ដឹងរឿងនេះសិន មុនចង់ទៅហាត់យកសាច់ដុំកង់ៗ តិចស្តាយ ១ជីវិត

  • 2018-06-06 08:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​បង្ហាត់​កីឡា​តាម​បែប​វេជ្ជសាស្ត្រ​ បាន​បញ្ជាក់​ថា ​ការ​ហាត់​ប្រាណ​យក​សាច់ដុំ​កង់​ៗ​ ដែល​កំពុង​ពេញ​និយម តោង​ត្រូវ​ដឹង​រឿង​សំខាន់​១ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​ ស្ដាយ​មួយ​ជីវិត។

លោក លឹម វឌ្ឍនា គ្រូ​បណ្ដុះ​បណ្ដាល ការហាត់ប្រាណ ព្យាបាល​ជំងឺ​តាម​បែប​វេជ្ជសាស្ត្រ​ និង​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ ពី​គ្រូ​បរិញ្ញាបត្រ​ផ្នែក​សាច់ដុំ​ ពី​បរទេស បាន​ឲ្យ​ដឹង​ថា កត្តា​សែន​របស់​ជន​ជាតិ​នៅ​ទ្វីប​អាស៊ី​ មាន​លក្ខណៈ​ខុស​ពី​អឺរ៉ុប​តាំង​ពី​កំណើត​។

ចំណុច​នេះ លោក​ចង់​មាន​ន័យ​ថា ​ជន ជាតិ​អឺរ៉ុប​ មាន​សែន Man Visick ឬ body Building ​និង ​កំហាប់​ឆ្អឹង​រឹងមាំ ដែល​នាំ​ឲ្យ​អំណោយ​ផល​ល្អ ដោយ​ប្រើ​ចលនា​ខ្លាំង​ យក​សាច់​ដុំ​កង់​ៗ។ ចំណែក​ជន​ជាតិ​អាស៊ី​មាន​សែន​ V-Shape សម្រាប់​ហាត់​ប្រាណ​ធម្មតា​ៗ​។

រូបថត លោក លឹម វឌ្ឍនា

តារាម៉ូដែល ដើរម៉ូត ប្រុស១រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា លោក​បាន​មក​ហាត់​ដើម្បី​បាន​រាង V-Shape នេះ​ អស់​រយៈ​ពេល​៣​ខែ​ហើយ តែ​មិន​ទាន់​ចប់​ទេ ព្រោះ​តាម​ក្បួន​ត្រឹមត្រូវ​ គឺ​គ្រូ​បង្វឹក​ឲ្យ​ហាត់​ពេល​ ពី៦ខែ ទៅ១ឆ្នាំទៀត ទើប​គ្រប់គ្រាន់។

តារាម៉ូដែលដើរម៉ូត រូបថតអ្នកហាត់យករាង V-Spape

គ្រូ​បង្ហាត់​កីឡា​ដដែល​ បាន​ព្រមាន​ថា មាន​មនុស្ស​ភាគ​ច្រើន​ស្រលាញ់​ការ​ហាត់​ប្រាណ ដើម្បី​សុខភាព​ល្អ និង​រាង​ស្អាត ប៉ុន្តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​រឿង​នេះ​ ហើយ​ចេះ​តែ​ចង់​បាន​សាច់​ដុំ​ដូច​ជនជាតិ​ស្បែក ស។

ការមិនដឹងនេះអាចនាំទុក្ខដល់ខ្លួន១ជីវិត និង​បង្ក​បញ្ហា​ដូចជា បែក​សាច់ដុំ បាក់​ឆ្អឹង​ជាដើម ដែល​ករណី​ធ្ងន់ធ្ងរ​ អាច​ឲ្យ​ពិការ​ក៏​មាន។

សូម​បញ្ជាក់​ថា សែន​ជនជាតិ​អាស៊ី​អំណោយ​ផល​ ល្អ​សម្រាប់​ការ​ហាត់​ប្រាណ​យក​រាង​ស្រាល​ៗ ឬ​អាច​ហៅ​ថា​ហាត់​យក​រាងV-Shape ​ស្គម​ប៉ុន្តែ​ មាន​រាង​ពេញ​ស្មើ​ស្អាត មិនមែន​សម្រាប់​ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​កង់​ៗ 6packដូច​អឺរ៉ុប។

រូបថតតំណាង Builder Body (ប្រភពពី Internet)

គ្រូ​បង្ហាត់​ខាង​លើ​បាន​លើក​ឡើង​ថា ការ​ហាត់​ប្រាណ​ដែល​ត្រឹមត្រូវ និង​ជោគជ័យ​ ដល់​គោលដៅ​បាន​ទាំង​សុខភាព​ល្អ និង​សម្រស់​ស្អាត គឺ​អ្នក​ហាត់​ត្រូវ​ដឹង​វិធី និង​ឧបករណ៍​មាន​សុវត្ថិភាព រួម​នឹង​ហាត់​ជាមួយ​គ្រូ​ជំនាញ។

ការ​ហាត់​ប្រាណ​ដែល​ធ្វើ​ត្រូវ​ក្បួន ក៏​ជា​ផ្នែក​ដ៏​សំខាន់​១ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូច​ជា​បញ្ហា​សួត សាច់ដុំ ឬ​ការ​វៀច​ស្មារ​ជាដើម។

សូម​រង់​ចាំ​ទស្សនា វីដេអូ ការ​ហាត់​ប្រាណ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជាមួយ​គ្រូ​ជំនាញ ក្នុងកម្មវិធី សុខភាព នៅ​យប់​ថ្ងៃ​ពុធ​ នេះ វេលា​ម៉ោង ៨យប់តទៅ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់