• 2018-06-09 04:18:47
  • ចរាចរណ៍

ឃើញរូបហើយចង់ដើរភ្លាម! សាលារាជធានីមាន​គម្រោងរៀបការឺឡាថ្មីលើ​ផ្លូវព្រះនរោត្តម

  • 2018-06-09 04:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំការឺឡាថ្មី​នៅ​លើ​ចិញ្ចើម​មហាវិថីព្រះ​នរោត្តម​ដោយ​ថា​ដើម្បី​លើកកំពស់សោភ័ណភាព និង​សណ្តាប់ធ្នាប់​សម្រាប់​អ្នក​ថ្មើជើង​ឲ្យ​បាន​ល្អ​ប្រ​សើរ។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

ទំព័រហ្វេស​ប៊ុក​របស់​មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ សរសេរ​នៅព្រឹក​នេះ​ថា​ ការឺឡាថ្មីនេះ​នឹង​ត្រូវ​រៀបចំឡើង​វិញ​ចាប់ពី​រមណីយដ្ឋាន​វត្ត​ភ្នំ​ទៅ​ដល់​វិមានឯករាជ្យ។ ប្រ​ភពដដែល​បន្តថា​គម្រោងនេះក៏នឹង​រៀបចំឲ្យ​មាន​ផ្លូវ​សម្រាប់ជនពិការ​ផង​ដែរ។​ ទោះយ៉ាងណាប្រ​ភព​ខាង​លើ​មិន​បាន​បញ្ជាក់ពី​កាល​បរិច្ឆេត​ដែល​ត្រូវរៀបចំនោះទេ។

(រូបភាព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ)

ប្រ​ភពដដែល​សរសេរថា៖ «ដើម្បី​លើក​កំពស់​សោភ័ណភាព ​និង​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​សម្រាប់​អ្នក​ថ្មើរ​ជើង​(ឲ្យ)​បានល្អ​ប្រសើរ​ រដ្ឋបាលរាជធានីភ្នំពេញ ​នឹង​រៀប​ចំការឺឡាថ្មី​នៅចិញ្ចើ​មមហាវិថី​ ព្រះនរោត្តម​ ចាប់​ពីរមណីយ​ដ្ឋាន​វត្តភ្នំ ដល់​វិមាន​ឯករាជ្យ​គម្រោង​នេះ ​ក៏នឹង​រៀប​ចំតម្រាយ​ផ្លូវ​សម្រាប់​ជន​ពិការ​ផង​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់