• 2018-06-13 06:07:21
  • សុខភាព

មូលហេតុ​កំពូល​ទាំង​៧ ដែល​អ្នក​គួរ​គិត​គូរ​​ ផឹក​ទឹកដោះគោ​ជា​ប្រចាំ

  • 2018-06-13 06:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ

មនុស្សទូទៅច្រើនយល់ច្រលំថា អត្ថប្រយោជន៍របស់ទឹកដោះគោ មានត្រឹមតែដើម្បីជំនួយឆ្អឹង និងបង្កើនការចងចាំសម្រាប់កុមារតែប៉ុណ្ណោះ ផ្ទុយទៅវិញ សារធាតុរាវដែលផលិតចេញពីខ្លួនសត្វនេះមានគុណសម្បត្តិយ៉ាងច្រើនមកលើមនុស្សមិនថាក្មេង ឬចាស់ចំណាស់ណានោះទេ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ពិសេសៗដែលអ្នកគួរផឹកទឹកដោះគោជាប្រចាំ៖

១ កាល់ស្យូម

នេះជាហេតុផលពេញនិយមបំផុត ដែលនាំឲ្យមនុស្សចូលចិត្តទឹកដោះគោ។ គុណប្រយោជន៍របស់កាល់ស្យូម គឺអាចទប់ស្កាត់ពីជំងឺរ៉ាំរ៉ៃដូចជាមហារីក ពុកឆ្អឹង ឈឺក្បាល ជំងឺធាត់ដែលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឲ្យឆ្អឹង និងធ្មេញ រឹងមាំ លូតលាស់ និងមានសុខភាពល្អផងដែរ។

២ ជួយបំពេញជាតិទឹក

អ្នកវិទ្យាសាស្ត្ររកឃើញថា ក្នុងទឹកដោះ មានផ្ទុកជាតិទឹករហូត ៩៥%។ ម៉ូលេគុលទឹកនេះ អាចជួយបំពេញឲ្យរាងកាយមនុស្សមានជាតិទឹកគ្រប់គ្រាន់ ពិសេសវាល្អសម្រាប់មនុស្សដែលចំណាយកម្លាំងពលកម្ម ការគិតច្រើនប្រចាំថ្ងៃ ដោយគ្រាន់តែផឹកទឹកដោះគោមួយកែវប៉ុណ្ណោះ។

៣ សម្បូរវីតាមីន

ក្នុងទឹកដោះគោមានផ្ទុកសារធាតុរ៉ែ និងវីតាមីនជាច្រើន ដែលប្រាកដថាអាចជួយឲ្យរាងកាយមនុស្សកាន់តែរឹងមាំ សកម្ម និងធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។

៤ ព្យាបាលជាតិអាស៊ីដ

ជាមួយគ្នានេះ ទឹកដោះគោ នឹងជួយទៅបំពេញកង្វះខាត ឬកាត់បន្ថយបរិមាណអាស៊ីដដែលលើសនៅក្នុងខ្លួន ពោលគឺវាមានលទ្ធភាពក្នុងការធ្វើឲ្យជាតិអាស៊ីដទូទាំងសារពាង្គកាយមានតុល្យភាព។

៥ បង្កើនសុខភាពភ្នែក

ជាទូទៅមនុស្សគិតថាអត្ថប្រយោជន៍ធំរបស់ទឹកដោះគោគឺជំនួយតែឆ្អឹងប៉ុណ្ណោះ ប៉ុន្តែវាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យភ្នែករបស់អ្នកមានសុខភាពល្អ និងបង្កើនគំហើញកាន់តែច្បាស់។

៦ បង្កើនប្រូតេអ៊ីន ការពារជំងឺ

ទឹកដោះត្រូវបានគេចាត់ទុកថា ជាភ្នាក់ងារជួយបង្កើនប្រូតេអ៊ីន ដែលជំនួយដល់ក្រចក និងសក់ ។ ក្រៅពីនោះ វាក៏ជាខែលការពារជំងឺទឹកនោមផ្អែម សម្រួលសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៧ ជួយស្បែក

ការផឹកទឹកដោះគោក្នុងបរិមាណត្រឹមត្រូវ អាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្អាត និងសុខភាពល្អ ព្រោះមានការរកឃើញថាជាតិអាស៊ីដឡាទិកដែលមានក្នុងទឹកគោះ អាចជួយធ្វើឲ្យស្បែកទន់ ខណៈអាស៊ីដមីណូ បំពេញឲ្យស្បែកមានសំណើម។

៨ ធ្វើឲ្យមានរាងស្អាត

អ្នកខ្លះគិតថា សារធាតុចិញ្ចឹមនៅក្នុងទឹកដោះ នឹងធ្វើឲ្យមនុស្សកាន់តែធាត់ ឬអាចឈានដល់មានជំងឺលើសទម្ងន់។ ផ្ទុយទៅវិញការញ៉ាំទឹកដោះគោឲ្យបានត្រឹមត្រូវជាប្រចាំ នឹងនាំឲ្យមនុស្សមានរាងស្អាត និងបញ្ញាឈ្លាសវៃ។

យោង​តាម​ហេតុផល​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ទឹក​ដោះ​គោ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​​មនុស្ស​គ្រប់​វ័យ ពិសេស​ដើម្បី​បំប៉ន និង​ការពារ​ការ​ពុក​​ឆ្អឹង។

អ្នក​គួរ​ជ្រើស​រើស​ទឹកដោះគោ​ល្អ​ ដូចជា ទឹកដោះគោ​ គោ​ក្រហម​ ដែល​ជា​ផលិតផល​ស្រស់សុទ្ធ១០០% គ្មាន​លាយ​ជាតិ​ម្សៅ និង​ត្រូវ​បាន​ផលិត ​វេច​ខ្ចប់​ជា​មួយ​រូបរាង​ថ្មី ក្រោម​ស្តង់ដារ​​គុណភាព​​កម្រិត​ខ្ពស់​​ពី​ប្រទេស​ថៃ។ នៅ​កម្ពុជា​បច្ចុប្បន្ន​ ទឹកដោះគោ​ គោ​ក្រហម​ មាន​២​រសជាតិ​ ​សម្រាប់​អ្នក​ស្រលាញ់​សុខភាព​ជ្រើស​រើស គឺ​រសជាតិ​សាប និង​ផ្អែម៕

អត្ថបទ៖ សុខណា

មតិយោបល់