• 2018-06-15 03:01:07
  • សុខភាព

ញ៉ាំជើងមាន់រាល់ថ្ងៃ តិចអត់ដឹងថា វាផ្តល់អត្ថប្រយោជន៍ច្រើនសម្បើម!

  • 2018-06-15 03:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងមាន់ គឺ​ជា​ម្ហូប​អាហារ​ដ៏​ពេញ​និយម​មួយ​នៅ​អាស៊ី, ចិន, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ហ្វីលីពីន , ថៃ និង កម្ពុជា ជាដើម។

បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សត្វ នៃ​សាកលវិទ្យាល័យ​ជាតិ Chung-Hsing University នៅ​កោះ​តៃវ៉ាន់ បាន​រក​ឃើញ​ថា ជើងមាន់​សម្បូរ​ទៅ​ដោយ​សារធាតុ​កូលីជេន (Collagen) ដែល​រួម​ចំណែក​ជួយ​ដល់​ស្បែក ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។

យោង​តាម​បណ្ណាល័យ​ឱសថ​ជាតិ National Library of Medicine បាន​ឲ្យ​ដឹង​ថា សារធាតុ​កូលីជេន ផ្ដល់​នូវ​ភាព​រឹងមាំ​ដល់​ឆ្អឹង , សរសៃពួរ , សរសៃប្រសាទ និង​ជួយ​ឲ្យ​ស្បែក​ជា​ពី​របួស។

ទោះ​ជា​យ៉ាង​ណា ជើងមាន់ មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​កូលីជេន​ប៉ុណ្ណោះ​ទេ វា​ក៏​សម្បូរ​ទៅ​ដោយ អាស៊ីដ Hyaluronic និង Chondroitin Sulfate ដែល​ទាំង​ពីរ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ផង​ដែរ។

អាស៊ីដ Hyaluronic មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ស្បែក និង​ជួយ​ការពារ​កុំ​ឲ្យ​ស្បែក​ចាស់។ ចំណែក​ឯ Chondroitin Sulfate ជួយ​ឲ្យ​ឆ្អឹង​ខ្ចី​អាច​រក្សា​ទឹក​បាន​គ្រប់គ្រាន់ ដើម្បី​ដើរ​តួនាទី​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​បញ្ហា​សន្លាក់​ផ្សេងៗ​ទៀត៕

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់