• 2018-06-15 03:28:55
  • ព័ត៌មាន

បែកធ្លាយ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនល្បី១ បោកបោះឥវ៉ាន់ភ្ញៀវ (មានវីដេអូ)

  • 2018-06-15 03:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បង្ហាញ​ពី​សកម្មភាព​បុគ្គលិក​ពីរ​នាក់​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ល្បី​ឈ្មោះ FedEx បាន​បោកបោះ និង​ទាត់​ឥវ៉ាន់​របស់​ភ្ញៀវ​ចេញ​ពី​រថយន្ត។

វីដេអូ​នេះ​ត្រូវ​គេ​លួច​ថត​បាន​នៅ​សួន​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង Dundonald ប្រទេស​អៀរឡង់​ខាង​ជើង។ ក្នុង​វីដេអូ​នេះ ដំបូង​ឡើយ​គេ​ឃើញ​បុគ្គលិក​​ម្នាក់​បាន​បោះ​ឥវ៉ាន់​ចេញ​ពី​ក្នុង​ឡាន​ធ្លាប់​មក​លើ​ដី រួច​ហើយ​ស្រាប់​តែ​បុរស​ម្នាក់​ទៀត​យក​ជើង​ទាត់​តែ​ម្ដង។ ជាមួយគ្នា​ដែរ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម និង​មាន​អ្នក​ចូល​មើល​ជាង ៤០០ ០០០​ដង ដោយ​អ្នក​ខ្លះ​សម្ដែង​ការ​ហួស​ចិត្ត​ខ្លាំង​ទៀត​ផង។

យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន FedEx ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ នឹង​ចាត់​វិធានការ​សម​ស្រប​មួយ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់