• 2018-06-15 06:41:37
  • ព័ត៌មាន

ធ្លាយការពិត សិង្ហបុរីអាចចំណេញលុយកប់ក្ដោងពីកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង

  • 2018-06-15 06:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា អាច​ទទួល​បាន​ប្រាក់​ចំណូល​ជាង ៧០០ លាន​ដុល្លារ​ដោយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​អាមេរិក និង​កូរ៉េខាងជើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យោង​តាម​អ្នក​វិភាគ​ព័ត៌មាន​វិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា សិង្ហបុរី​បាន​ចំណាយ​ប្រាក់ ២០​លាន​ដុល្លារ​សម្រាប់​កិច្ច​ប្រជុំ​នេះ​ដែល​ពាក់​កណ្ដាល​នៃ​លុយ​នេះ ត្រូវ​ចំណាយ​លើ​ការ​ការពារ​សន្ដិសុខ និង​តិច​ជាង ៥​លាន​ដុល្លារ​សម្រាប់​សារព័ត៌មាន។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ ការ​ផ្សព្វ​ផ្សាយ​ពី​កន្លែង គីម ជុងអ៊ុន​ស្នាក់​នៅ​ឆ្នេរ ម៉ារីណា និង​អគារ​ខ្ពស់​ៗ​ជា​ច្រើន​ទៀត​ក្នុង​សិង្ហបុរី​នៅ​លើ​បណ្ដា​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បី​ៗ​ជុំ​វិញ​ពិភពលោក។

ក្រុមហ៊ុន​ស៊ើបការណ៍​ពត៌មាន Meltwater បាន​ប៉ាន់​ស្មាន​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​សកល​លោក​រយៈ​ពេល ៣ ថ្ងៃ​នេះ មាន​តម្លៃ​រហូត​ដល់ ២៧០ លាន​ដុល្លារ​ឯណោះ​។ លើស​ពី​នេះ​ទៀត សណ្ឋាគារ​ដែល​កិច្ច​ប្រជុំ​កំពូល​ធ្វើ​ឡើង​បាន​ទទួល​ការ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​លើស​លប់ និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ទៀត​ផង។ ក្រៅ​ពី​នេះ សិង្ហបុរី​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ៧,២ លាន​ដុល្លារ​ទៀត ពី​ក្រុម​អ្នក​សារព័ត៌មាន និង​អង្គរក្ស​លើ​ការ​ស្នាក់​នៅ និង​ហូប​ចុក​ផង​ដែរ។

គួរ​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​អះ​អាង​ថា កិច្ច​ប្រជុំ​កំពូល​នេះ​ត្រូវ​ចំណាយ​សរុប​ប្រមាណ ២០ លាន​ដុល្លារ​ជា​ថវិកា​របស់​រដ្ឋ​ផ្ទាល់៕

ចុចអាន ៖

ប្រភព៖ Straits Times ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់