• 2018-06-16 03:18:27
  • ចរាចរណ៍

ចាប់ពីថ្ងៃនេះតទៅ អ្នករស់នៅភ្នំពេញចាប់ពីវិមានឯករាជ្យ ដល់វត្តភ្នំត្រូវពិបាកតិចហើយ

  • 2018-06-16 03:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន និង​ស្ថាប័ន​ដែល​រស់​នៅ និង​ប្រកប​របរ និង​ធ្វើ​ការ​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម ចាប់​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ​ រហូត​ដល់​វត្តភ្នំ ឲ្យ​បាន​ជ្រាប​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ ខឿន​ស៊ុម​ដើម​ឈើ និង​ក្រាល​ការឺឡា​ថ្មី ការឺឡា​សម្រាប់​ជន​ពិការ​ ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​សោភ័ណភាព​​ដល់​ចិញ្ចើម​ផ្លូវ​ទាំង​សង្ខាង​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ជូន​ដំណឹង​តទៅ​ ពោល​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ​២០១៨។

អាស្រ័យ​ហេតុនេះ​សូម​សាធារណជន​ទាំង​អស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មហាវិថី ព្រះនរោត្ដម ចាប់​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ​ដល់​វត្តភ្នំ មេត្តា​ជ្រាប​ និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​ការ​ចេញចូល​គេហដ្ឋាន ឬ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការដ្ឋាន និង​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង ដើម្បី​ឲ្យ​ការ​អនុវត្ត​គម្រោង​បាន​តាម​ផែនការ​កំណត់៕

សេចក្ដី​លម្អិត​សូម​មើល​ក្នុង​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

មតិយោបល់