• 2018-06-19 02:27:44
  • ការអប់រំ

បាក់ឌុបកាន់តែកៀក សិស្សថ្នាក់ទី១២ទូទាំងប្រទេស អាចតេស្តសមត្ថភាពតាមកម្មវិធីនេះ(វីដេអូ)

  • 2018-06-19 02:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ កាន់​តែ​ខិត​មក​ដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា​ខាង​មុខ​នេះ។សិស្សានុសិស្ស​ទូទាំង​ប្រទេស​កំពុង​ត្រៀម​ខ្លួន​ ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ​ដែល​មាន​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​មិន​បន្ធូរ​បន្ថយ​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត​កម្មវិធី​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ទាំង​អស់​ អាច​តេស្ត​សាកល្បង​សមត្ថភាព​របស់​ខ្លួន​ឯង ដើម្បី​ដឹង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ ហើយ​ជួយ​ឲ្យ​ការ​សិក្សា​របស់​ពួក​គេ​ កាន់​តែ​មាន​ប្រសិទ្ធភាព។

ដូច្នេះ​ចង់​ដឹង​ថា សមត្ថភាព​របស់​ខ្លួន​ឯង​ឈាន​ដល់​កម្រិត​ណា​ហើយ សូម​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ទាំង​អស់​មើល​វីដេអូ ណែនាំ​ពី​របៀបចុះ​ឈ្មោះ​ធ្វើ​តេស្ត​ដូច​ខាង​ក្រោម​នេះ៖

ដើម្បីចូលកម្មវិធីសូមចូលតាមតំណ៖ http://bacii.moeys.gov.kh

គួរ​បញ្ជាក់​ថា រាល់​សំណួរ និង​លំហាត់​ក្នុង​ប្រព័ន្ធ​តេស្ត​សមត្ថភាព​របស់​ក្រសួង គឺ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត ការ​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង និង​ការ​ពង្រឹង​សមត្ថភាព​លើ​មុខ​វិជ្ជា ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​នេះ​ប៉ុណ្ណោះ។ លំហាត់​ និង​សំណួរ​ទាំង​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​ផ្សេង​ឡើយ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់