• 2018-06-20 08:41:14
  • ព័ត៌មាន

ដឹងមូលហេតុ លិចស្រឡាងនៅឥណ្ឌូណេស៊ីបណ្ដាលឲ្យបាត់ខ្លួនជិត ២០០ នាក់

  • 2018-06-20 08:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៩២ នាក់​បាន​បាត់​ខ្លួន ក្រោយ​ពី​ស្រឡាង​ទេសចរ Sinar Bangun បាន​លិច​កាល​ពី​ល្ងាច​ថ្ងៃ ចន្ទ​នៅ​បឹង Tobaក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

យោង​តាម​សារព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​មនុស្ស​ជាង ២០០ នាក់​បាន​ប្រជ្រៀត​គ្នា​ឡើង​ជិះ​សាឡាង​នេះ ខណៈ​ដែល​វា​មាន​ចំណុះ​ត្រឹម ៦០​នាក់​ប៉ុណ្ណោះ។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ទាំង​នោះ គឺ​ជា​ក្រុម​គ្រួសារ​តែ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ពិធី​បុណ្យ Eid al-Fitr ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​រ៉ាមាដាន។ ចំណែក​ឯ​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​​នេះ​កើត​ឡើង​ដោយ​សារ​មាន​រលក​ធំ​ៗ​រហូត​ដល់​កម្ពស់​ជិត ៣ ម៉ែត្រ​ដែល​បាន​បោក​បក់​មក​លើ​ស្រឡាង​បណ្ដាល​ឲ្យ​លិច​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស ១៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​រស់​រាន​មាន​ជីវិត ដោយ​ភាគ​ច្រើន​នៃ​ពួកគេ​អង្គុយ​នៅ​ចុង​សាឡាង។ ឥឡូវ​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​បាត់​ខ្លួន​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ក្នុង​ស្រឡាង៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់