• 2018-07-03 03:06:25
  • ព័ត៌មាន

យោធាថៃថា ក្មេងទាំង១២និងគ្រូបង្វឹក អាចជាប់ក្នុងរូងភ្នំច្រើនខែទៀត ព្រោះហេតុផលទាំងនេះ

  • 2018-07-03 03:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 307

ចន្លោះមិនឃើញ

ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​តទល់​ជាមួយ​ទឹក​ដែល​កំពុង​កើន​ឡើង ហើយ​ក៏​កំពុង​នាំ​យក​អាហារ និង​ថ្នាំពេទ្យ​ទៅ​ឲ្យ​ក្មេង​ប្រុស​ថៃ​ទាំង​១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់​នោះ​ផង​ដែរ។

បើ​យោង​តាម​កង​យោធា​ថៃ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ទាំង​១៣​នាក់ នឹង​បាន​ទទួល​អាហារ​ដែល​អាច​ប្រើប្រាស់​រយៈពេល​យ៉ាង​ហោច​ណាស់ ៤ខែ ខណៈ​ពួកគេ​អាច​នឹង​ត្រូវ​រង់ចាំ​យូរ​បន្ត​ទៀត នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ​នោះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា រូង​ភ្នំ​ខាង​លើ​ជា​ធម្មតា​តែងតែ​ត្រូវ​ទឹក​ជន់​លិច​ក្នុង​អំឡុង​រដូវ​ភ្លៀង រហូត​ដល់​ខែ​កញ្ញា ឬ​តុលា​ទើប​ទឹក​ស្រក​វិញ។

ជាមួយ​គ្នា​នេះ ក្មេង​ថៃ​ទាំង​១២នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦ឆ្នាំ និង​គ្រូ​បង្វឹក​អាយុ ២៥ឆ្នាំ សុទ្ធសឹងតែ​មិន​ចេះ​ហែល​ទឹក។

ពួកគេ​នឹង​ត្រូវ​រៀន​ហែល​ទឹក រួម​ទាំង មូលដ្ឋានគ្រឹះ​នៃ​ការ​ជ្រមុជ​ទឹក​ទៅ​កាន់​ទី​សុវត្ថិភាព​ជា​មុន​សិន ប្រសិន​បើ​ចង់​ចាកចេញ​មុន​ពេល​ទឹក​ស្រក ស្រប​ពេល​ដែល​ការ​ប៉ុនប៉ង​ដើម្បី​បូម​ទឹក​ចេញ រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ទទួល​បាន​ផល​ឡើយ៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់