• 2018-07-03 09:08:46
  • ចរាចរណ៍

ដំណឹងជ្រើសរើសបុគ្គលិកច្រើននាក់ បើកឡានក្រុងជប៉ុនស៊េរីថ្មីបង្អស់ ត្រៀមមកកម្ពុជា

  • 2018-07-03 09:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ប្រកាស​ជ្រើស​រើស​បុគ្គលិក​បើកបរ​ឡាន​ក្រុង​ឲ្យចូល​បម្រើ​ការងារ​ នៅ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ​(City Bus) ​រាជធានី​ភ្នំពេញ​។ ​ការ​ជ្រើស​រើស​សរុប​ចំនួន​ ៤៣ នាក់ ដែល​មាន​អាយុ​ចាប់ពី​ ២៥ឆ្នាំឡើង​មាន​បទ​ពិសោធន៍​ការងារ​ យ៉ាង​តិច​២ឆ្នាំ និងមាន​ប័ណ្ណ​បើកបរ។

រូបភាពឡានក្រុងជំនួសពីចិនកន្លងទៅ

បន្ថែម​ពី​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជ​ធានី​ បាន​ប្រាប់ Sabay កន្លងមក ថា​ រថយន្ត​ក្រុង​២០​គ្រឿង​នេះ ត្រូវ​បញ្ជូន​មក​ជា​ជំហាន​ដំបូង ក្នុង​ចំណោម​៨០​គ្រឿង។ ចំណែក​ឯ​៦០​គ្រឿង​ទៀត នឹង​មក​ដល់​ជា​បន្តបន្ទាប់​ចន្លោះ ២ ឬ ៣​ខែ​ម្ដង ពោល​នឹង​បញ្ចប់​ការ​បញ្ជូន​រថយន្ត​ក្រុង​របស់​ជប៉ុន​ចំនួន​៨០​គ្រឿង​នោះ នៅ​បំណាច់​ឆ្នាំ​២០១៨​នេះ។

ឡានក្រុង​ទំនើប​របស់ជប៉ុន

ឡានក្រុង​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ទាំង​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ម៉ាស៊ីន​ត្រជាក់ អេក្រង់ LED សម្រាប់​បង្ហាញ​ជើង​រថយន្ត​ក្រុង មាន​ទូរទស្សន៍​នៅ​ក្នុង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព និង​ទីតាំង​រថយន្ត​ក្រុង។

សូម​អាន​លក្ខខណ្ឌ​លម្អិត​នៃ​ការ​ជ្រើស​រើស​បុគ្គលិក​បើកបរ​ឡាន​ក្រុង​ខាង​ក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី