• 2018-07-10 09:00:00
  • ចរាចរណ៍

មន្រ្តីជាន់ខ្ពស់ម្នាក់ថា បញ្ហា​ចរាចរណ៍ ជា​សត្រូវធំបផុត១ ក្នុងចំណោម២ ដែលត្រូវដោះស្រាយ

  • 2018-07-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាល ​ខេត្ត​កំពង់ចាម​ បាន​លើកឡើង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន​ គឺ​ជា​សត្រូវ​ធំ​បំផុត​ និង​ប្រឈម ដែល​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​គិតគូរ​ខ្ពស់ រួមគ្នា​ក្នុង​ការ​បង្ការ​ទប់ស្កាត់ ​ដើម្បី​អាយុ​ជីវិត​ និង​សេចក្ដី​សុខ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ​ក៏​ដូច​ជា​សង្គមជាតិ​។

រូបតំណាង ស្ថានភាពចរាចរណ៍តាមផ្លូវ

ឯកឧត្ដម គួច ចំរើន បាន​បន្ត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​យើង​បាន​រស់នៅ​ប្រកប ដោយ​សុខ​សន្តិភាព និង​សុខសាន្ត​ពេញ​ផ្ទៃ​ប្រទេស​ ក៏​ពិតមែន តែ​អី្វ​ដែល​កំពុង​នាំ​មក​នូវ​ក្ដី​អន្តរាយ ​វិនាស​ព្រាត់​ប្រាស់​គ្រួសារ បងប្អូន​កូនចៅ​ និង​បំផ្លាញ​សេចក្ដី​សុខ​ប្រជាពលរដ្ឋ​យើង​នោះ គឺ​ជា​បញ្ហា​ទាំង២ខាងលើ។

គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​តែ​មាន​កម្រិត​ខ្ពស់​បាន​បង្ក​ឲ្យ​បាត់​អាយុ​ជីវិត​ព្រាត់​ប្រាស់​គ្រួសារ និង​អ្នក​រង​របួស ពិការ ខូចខាត​ទ្រព្យសម្បត្តិ ពិសេស​បំផ្លាញ​សេចក្ដី​សុខ​ក្នុង​គ្រួសារ និង​សង្គមជាតិ។ 

ចំពោះ​បញ្ហា​គ្រឿងញៀន ​បាន​ផ្ដល់​ផល​បះ​ពាល់​យ៉ាង​ខ្លាំង​លើ​អ្នក​ប្រើប្រាស់​ផ្នែក​សុខភាព និង​ស្មារតី​រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ លួច ឆក់ ប្លន់ បង្ក​ស្នាម​របួស​រហូត​ដល់​ហាន​សម្លាប់​ជីវិត​អ្នក​ដទៃ​។

ឯកឧត្ដម​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ឆ្លើយតប​នឹង​បញ្ហា​ប្រឈមទាំង២ មាន​​បញ្ហា​ចរាចរណ៍ និង​គ្រឿងញៀន អាជ្ញាធរ​ខេត្ត​បាន​ដាក់​ចេញ​នូវ​វិធានការ​ និង​គោលការណ៍​ក្នុង​ការ​ទប់ស្កាត់​ដោយ​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ដល់​មន្ទីរ​អប់រំ បញ្ចូល​នូវ​សារ​អប់រំ​នៅ​តាម​សាលា​រៀន​គ្រប់​ទី​កន្លែង និង​គ្រប់​កម្រិត ឱ្យ​បាន​ដឹង​ពី​ផល​ប៉ះពាល់ ​អំពី​បញ្ហា​ទាំង​២។

​កន្លង​មក​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក អាជ្ញាធរ​ខេត្ត បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មាន​ចែក​មួក​សុវត្ថិភាព​។ 

ឯ​បញ្ហា​គ្រឿន​ញៀន​ អាជ្ញាធរ​ខេត្ត​​កំពុង​ពិនិត្យ​នូវ​សារធាតុ​ញៀន ​លើ​អ្នក​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ ដើម្បី​ធ្វើការ​អប់រំ រហូត​ឈាន​ដល់​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។

រូបតំណាង គ្រឿងញៀនជាង ២៦​គីឡូក្រាម ដែលប៉ូលិសរឹបអូសបាន​ រូបថត៖ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី